បើនិយាយពីសាច់ឈាមបងប្អូនបង្កើត ទោះបីជាមុខមាត់ស្រដៀងគ្នា រូបរាងដូចគ្នា តែមនុស្សម្នាក់ៗគឺមិនអាចមានសមត្ថភាពដូចគ្នានោះទេ។ ចំណែកស្មាតហ្វូន OPPO Reno10 Series ទាំងពីរម៉ូឌែលដែល OPPO ត្រៀមនឹងបង្ហាញខ្លួន និងសម្ពោធក្នុងពេលឆាប់ៗនេះក៏ដូចគ្នាផងដែរ ទោះវាស្ថិតនៅក្នុងត្រកូលនិងផលិតចេញក្នុងជំនាន់តែមួយក៏ដោយ។
OPPO Reno10 និង OPPO Reno10 Pro 5G បើនិយាយរូបរាងឌីហ្សាញខាងក្រៅគឺស្មាតហ្វូនទាំងពីរនេះមានលក្ខណៈដូចគ្នាបេះបិទ ខុសគ្នាតែលក្ខណៈពិសេសរៀងៗខ្លួនដែល OPPO បានញាត់បញ្ចូលតែប៉ុណ្ណោះ។
បើនិយាយពីចំណុចពិសេសដែលបងប្អូនត្រកូល Reno10 Series 5G បំពាក់មកដូចគ្នានោះគឺកាមេរ៉ា Telephoto Portrait 32MP ដែលមានសមត្ថភាពក្នុងការចាប់ប្លង់កាន់តែប្រសើរ ការចាប់ប្លង់កាន់តែត្រឹមត្រូវធ្វើឲ្យរូបភាពកាន់តែលេចធ្លោ ទេសភាពនិងប្លង់ខាងក្រោយខិតជិតមនុស្សបង្កើនភាពទាក់ទាញ ចំណែករូបមនុស្សកាន់តែធម្មជាតិមិនខូចទ្រង់ទ្រាយប្រៀបដូចប្រើកាមេរ៉ាអាជីព។
ដោយឡែកបើក្រឡេកទៅមើលការឌីហ្សាញផ្នែកខាងមុខគឺស្មាតហ្វូនទាំងពីរម៉ូឌែលបំពាក់ជាមួយអេក្រង់កោង 3D ដែលមានល្បឿនបង្ហាញកម្រិតកំពូលដល់ទៅ 120Hzទំហំធំដល់ទៅ 6.7” ដែលជួយឲ្យទស្សនាកាន់តែជក់ចិត្តជាមួយរូបភាពបង្ហាញច្បាស់ត្រជាក់ភ្នែក និងអណ្តែតប្លែកអារម្មណ៍ជាងអេក្រង់ធម្មតា ចំណែកអេក្រង់មានគែមខ្លីផ្តល់បទពិសោធកាន់តែរំភើបរាល់ទស្សនាភាពយន្ត មើលវីដេអូ TikTok និងលេងហ្គេមបានម៉ាអេម។
ចុះលក្ខណៈពិសេសខុសគ្នារវាង OPPO Reno10 5G និង Reno10 Pro 5G ខុសគ្នាអ្វីខ្លះ?
. OPPO Reno10 5G ៖
. OPPO Reno10 Pro 5G ៖
ស្រឡាញ់មួយណាដែរ? ហើយអ្នកណាខ្លះកំពុងរង់ចាំ…. ក្នុងពេលឆាប់ៗនេះ OPPO Reno10 Series 5G សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមតាមដាននៅលើ Facebook ផ្លូវការរបស់ក្រុមហ៊ុន OPPO ៕