header ads

Sponsor

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣នេះ បានអំពាវនាវដល់អ្នកដែលយកឈ្មោះសម្ដេចទៅបង្កើតគណនី TikTok ត្រូវលុបចោលជាបន្ទាន់ បើពុំដូច្នោះទេនឹងត្រូវចាត់វិធានការតាមច្បាប់ខណៈបច្ចុប្បន្នមានគណនី TikTok ក្លែងក្លាយជាច្រើនបានយកឈ្មោះសម្តេចទៅបង្កើត។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាអ្នកដែលយកឈ្មោះសម្ដេចទៅបង្កើតគណនី គឺមិនមានបំណងអាក្រក់អាណាមួយនោះទេ ប៉ុន្ដែការធ្វើបែបនេះអាចធ្វើឱ្យមានការប៉ះពាល់ប្រសិនបើមានការធ្វេសប្រហែសណាមួយនោះ។

សម្ដេចតេជោ ស្នើដល់អ្នកដែលយកឈ្មោះសម្ដេចទៅបង្កើតគណនី TikTok ទាំអស់មិនថាបង្កើតគណនីឡើងក្នុងរូបភាពណាមួយនោះទេ គឺត្រូវលុបចោលទាំអស់ បើមិនដូច្នោះទេនឹងត្រូវចាត់វិធានការចាំបាច់នានាដើម្បីធានាថាគណនី TikTok ឈ្មោះ Samdech Hun Sen គឺមានតែសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជាតែមួយប៉ុណ្ណោះ។

សម្ដេចតេជោបញ្ជាក់ថា សូម្បីតែគណនី TikTok ឈ្មោះថា Samdech Hun Sen Fan ក៏ត្រូវលុបចោល ដែរមិនត្រូវឱ្យមានគណនីផ្សេងអ្វីបទៀតនាំឱ្យមានការភាន់ច្រឡំនោះទេ។ បើមិនដូច្នោះទេនឹងត្រូវចាត់វិធានការច្បាប់នានាដោយមិនអាចឡើកលែងបានឡើយ។

សម្ដេចតេជោ បានបញ្ជាឱ្យជំនួយការរបស់សម្ដេចដែលកំពុងធ្វើការងារលើការគ្រប់គ្រងគណនី TikTok ដែលទទួលបានគណនី TikTok មួយចំនួនពីអ្នកដទៃក៏ត្រូវលុបចោលទាំងស្រុងភ្លាមៗ​ដែរហើយត្រូវធ្វើការជាមួយក្រុមហ៊ុន TikTok ដើម្បីលុបចោលរាល់គណនី TikTok ក្លែងក្លាយផ្សេងទៀតដើម្បីចៀវវាងការភាន់ច្រឡំ។

សូមជម្រាបថា គណនី TikTok ផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា គឺមាន​តែមួយប៉ុណ្ណោះ គឺមានឈ្មោះថា Samdech Hun Sen ដែលគិតថត្រឹមព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣នេះមានអ្នកគាំទ្រ (Followers) ជាង ១២ ម៉ឺននាក់ និងអ្នកចូលចិត្ត (Like)ជាង ៥០ ម៉ឺននាក់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post