header ads

Sponsor

ទោះជាបែកបាក់គ្នារាប់ឆ្នាំជាមួយអតីតស្វាមីឯកឧត្តមនាយឧត្តមសេនីយ កែវ វណ្ណថន ក្តី តែតារាសម្តែង ចាន់ តារាទី នៅតែបង្ហាញក្តីសោកស្តាយនិងចូលរួមរំលែកទុក្ខដល់អតីតស្វាមីដែលបានបាត់បង់អ្នកមានគុណដោយគ្មានថ្ងៃវិលត្រឡប់កាលពីថ្ងែទី ១០ ម្សិលមិញនេះ ។

ជាមួយនឹងការបង្ហាញសញ្ញមរណទុក្ខតារាសម្តែងវ័យជាង៥០ឆ្នាំរូបនេះបានបង្ហោះសារភ្ជាប់ជាមួយដែលមានអត្ថន័យថា«នាងខ្ញុំសូមចួលរួមកាន់ទុក្ខអតីតម្តាយក្មេក លី ប៉េងគី ។ សូមអោយអ្នកម្តាយបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។ការចូលរួមកាន់ទុក្ខរបស់តារាសម្តែង ចាន់ តារាទី ចំពោះអតីតម្តាយក្មេកក៏ទទួលបានការចូលរួមរំលែកទុក្ខនិងសោកស្តាយពីសំណាក់អ្នកគាំទ្រ ក៏ដូចជាមិត្តភក្តិក្នុងសិល្បៈជាច្រើន ។ ក្នុងនោះក៏មានការសរសើរចំពោះតារាសម្តែងរូបនេះដែលនៅតែគោរពដល់អតីតម្តាយក្មេកបើទោះបានចែកផ្លូវជាមួយស្វាមីរាប់ឆ្នាំទៅហើយក្តី ។

មិនមានអ្វីប្លែកទេព្រោះបើទោះបីចែកផ្លូវគ្នា តែអ្នកស្រី ចាន់ តារាទី និងអតីតស្វាមីនៅតែមើលមុខគ្នាចំ។ ជាក់ស្តែងនៅក្នុងកម្មវិធីរៀបមង្គលការកូននាពេលកន្លងមកគេបានឃើញអតីតស្វាមីរួមទាំងភរិយាអតីតតារាសម្តែង ពេជ្រ ច័ន្ទបូរមី បានមកចូលរួមដោយទឹកមុខរីករាយជាធម្មតា។ គួរបញ្ជាក់ថាតារាសម្តែង ចាន់ តារាទី បានចែកផ្លូវជាមួយឯកឧត្តមនាយឧត្តមសេនីយ កែវ វណ្ណថន ដោយបានបន្សល់នូវកូនប្រុសស្រីចំនួនបីនាក់ ដែលកន្លងមករស់នៅក្រោមកាមើលថែទាំពីសំណាក់អ្នកស្រីជាម្តាយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post