header ads

Sponsor

ភ្នំពេញ​៖​ ប្រេី​ល្បិច​ធ្វេី​ជាទិញ​ភេសជ្ជៈ​មួយកែវ​ ឃេីញឱកាស​ស្ងាត់​ ក៏ធ្វើ​សកម្មភាព​ យក​កូន​កាំបិត​ផ្ជង់​  និង​ វាយ​ប្លន់​យក​កាបូប​លុយពីនារីជាអ្នកលក់​កាហ្វេ​បាន​សម្រេច​ ហេីយ​រត់​ឡេីង​ម៉ូតូ​បម្រុង​ជិះ​រត់​គេចខ្លួន​​ ប៉ុន្តែ​ប៉ះ​ចំនារីចិត្តសឿង​ ក៏លោត​ធាក់​ជន​ ជន​សង្ស័យ​ប្រតាយ​ប្រតប់ដណ្តេីមបាន​កាបូប​មកវិញ​ ចំណែក​ជន​សង្ស័យ​ភ័យ​ស្លន់ស្លោ​ ក៏បន្ថែម​ល្បឿន​រត់​គេច​ខ្លួន​បាត់​ស្រមោល។ 

ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​ដែរ​បាន​កើ​ឡើង​កាល​ពី​វេលាម៉ោង​៥:៣០នាទី​ថ្ងៃ​ទី៣១​ ខែ​កក្កដា​ ឆ្នាំ​២២៣ ទាប​ភ្លឺ​នៅ​តូប​ការ​ហ្វេរមួយ​កន្លែង​ មាន​ទីតាំង​ស្ថិតនៅ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅសេទុង​ កែងផ្លូវ​៦៣​ សង្កាត់ទន្លេរ​បាក់​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ ។ 

យោងតាម​ប្រភព​ពត៌មាន​ពី​នារី​ជាជន​រងគ្រោះ​  សុំ​មិន​ប្រាប់​ឈ្មោះ​បាន​ប្រាប់​អោយ​ដឹងថា​  នៅ​មុន​ពេល​កេីត​ហេតុ​ គាត់​បាន​មក​បេីក​តូបកាហ្វេ​លក់​ជាធម្មតា​ ក៏មាន​ជន​សង្ស័យ​ម្នាក់​ ជិះ​ម៉ូតូ​មិន​ចាំ​ម៉ាក​ បាន​មក​ប្រេី​ល្បិច​ធ្វេី​ជាទិញ​ខារ៉ា​បាវ​មួយ​កំប៉ុង​គាស់​ដាក់​កំប៉ុង​ទឹក​កក ។   បន្ទាប់​មក​ជន​សង្ស័យ​ បាន​និយាយ​សួរ​នាំ​នាង​ថាមក​លក់​គ្នា​ប៉ុន្មាន​នាក់​?  នារី​ជា​ជន​រងគ្រោះ​ បាន​កុហក​ថា​ មកលក់​ពីរ​នាក់​បងប្រុស​  ។

 បន្ទាប់​ពី​គិត​លុយ​រួច​ ជន​សង្ស័យ​មិន​ព្រម​ចេញ​ ពីមុខតូប​កាហេ្វ​ គាត់​ក៏​មាន​ការ​សង្ស័យ​ ក៏​មាន​ការ​ប្រុងប្រយ័ត្ន​ខ្លួន​ដែរ​ ហេីយឃេីញ​ឱកាស​ស្ងាត់​ ជន​សង្ស័យ​បាន​រត់​ទៅ​កូន​កាំបិត​នៅ​ក្នុង​កន្ត្រក​ម៉ូតូ​ រត់​ចូល​មក​ក្នុង​តូប​ ធ្វេី​សកម្មភាព​ផ្ជង់​ បោចសក់​និង​វាយ​នាង​បណ្តាល​អោយ​ពកថ្ងាស់​ ប្លន់​យក​កាបូប​ស្ពាយ​ចំហៀង​បាន​សម្រេច​ រត់​ឡេីង​ម៉ូតូ​បម្រុង​រត់​គេច​ខ្លួន​។   ដោយសារ​សារ​នារី​រងគ្រោះ​ចិត្ត​សឿង​ ក៏រត់​ទៅ​លោត​ធាក់​ជន​សង្ស័យ​ ប្រតាយ​ប្រតាយប្រតប់​គ្នា​ រត់​តាម​ម៉ូតូ​ជន​សង្ស័យ​ប្រមាណ​៣០ម៉ែត្រ​ ទេីប​ដណ្ដើម​បាន​កាបូប​មក​វិញ​  ចំណែក​ជន​សង្ស័យ​បន្ថែម​ល្បឿន​រត់​គេច​ខ្លួន​បាត់​ស្រមោល​ ។ 

នារី​រងគ្រោះ​បញ្ចាក់​ថា​ នៅ​ក្នុង​កាបូប​ស្ពាយ​ មាន​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ និង​ លុយ​មួយ​ចំនួន​ ចំពោះ​ហេតុការណ៍នេះ​នារី​រងគ្រោះ​ក៏​បាន​ទៅ​ដាក់​ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ទន្លេ​បាសាក់​ រួច​ហើយ​។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post