ដោយសារតែរូបស្រស់ស្រស់សង្ហា ជាពិសេសសាច់សខ្ចីដែលស្រីៗល្មមៗសុំខ្មាសនោះបានធ្វើឱ្យតារាសម្តែងនិងអ្នកចម្រៀងលោក បញ្ញា សិទ្ធ មិនខ្លាចក្នុងការបង្អួតរូបរាងសិចស៊ីនៅមុខកាម៉ារ៉ាឡើយ ។ ប៉ុន្តែយ៉ាងណាលោកបែរជាត្រូវអ្នកលេងបណ្តាញសង្គមចូលទៅខមិនថាលោកជាប្រុសលក់ខ្លួនទៅវិញ ។
ចុងក្រោយនេះលោក បញ្ញា សិទ្ធ បានវិលត្រឡប់មកប្រឡូកក្នុងអាជីពសិល្បៈជាថ្មីក្រោយពីលោកបានចេញទៅធ្វើការនៅប្រទេសជិតខាងដើម្បីសន្សំប្រាក់ មើលជំងឺអ្នកម្តាយកាលពីមួយរយៈមុន ។ ប៉ុន្តែយ៉ាងណាលោកក៏បានទទួលការឧបត្ថម្ភពីសំណាក់សម្តេចតេជោ ហ៊ុន សែន នូវទឹកប្រាក់មួយចំនួនដើម្បីព្យាបាលម្តាយ ។ សព្វថ្ងៃតារារូបសង្ហាម្នាក់នេះក៏បានវិលមកធ្វើការនៅក្នុងប្រទេសវិញដែលថ្មីៗនេះលោកបានបង្ហាញរូបភាពយ៉ាងសិចស៊ីនៅសមុទ្រ ដោយព្រលែងខ្លួនទទេយ៉ាងសង្ហា ។
ជាមួយនឹងការសរសើរពីសម្រស់របស់លោក បញ្ញា សិទ្ធ ក៏មានការចូលទៅខមិនចំៗថា «មិនថតស្រាតម៉ង់ទៅបើម៉ាប៉ុសណាបង្ហោះមកឃើញតែចឹងប្រុសលក់ខ្លួនមែននិង»ហើយខ្លះទៀត បានលើកឡើងថា«បើស្រីវិញហៅទៅអប់រំបាត់» ។ តែលោក បញ្ញា សិទ្ធ បានតបថារឿងអីត្រូវហៅលោកទៅអប់រំបើលោកមកលេងសមុទ្រមិនមែនទៅវត្តផង ។ មិនមានអ្វីចម្លែកទេព្រោះជាញយដងគេតែងឃើញលោក បញ្ញា សិទ្ធ បង្អួតសម្រស់តាមរយៈរូបភាពលែងខ្លួនទទេ បែបនេះជាច្រើនដងហើយ៕