header ads

Sponsor

ថ្មីៗនេះ នៅលើបណ្ដាញសង្គមហ្វេសបុក មានលើកឡើងយ៉ាងច្រើន ទៅលើរូបលោកស្រី ទ្រី ដាណា ថតនៅផ្លូវល្បឿនលឿន ភ្នំពេញ ព្រះសីហនុ ក្នុងនោះសូម្បីតែលោកជំទាវ ហ៊ុន ស៊ីណាត ក៏បានប្រតិកម្មផងដែរ តែយ៉ាងណាលោកស្រី ក៏បានធ្វើការបកស្រាយឱ្យដឹងផងដែរអំពីការថតបង្ហោះនេះ។

បន្ទាប់ពីរូបដែលបង្ហោះនោះបាន២ថ្ងៃ ហើយត្រូវបានសារព័ត៌មានចុះផ្សាយផងដែរនោះ នៅយប់ថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០២៣នេះ លោកជំទាវហ៊ុន ស៊ីណាត បានលើកឡើងថា៖ « នៅប្រទេសណាក៏គេមិនអោយចតឡាននៅតាមផ្លូវ ល្បឿនលឿនដែរ លុះណាតែ រថយន្តរបស់យើងមានបញ្ហារឺខូចទើបអាចចតបាន ។ ម្យ៉ាងទៀតអ្នកមានសម័យថ្មីធ្វើអីក៏សមដែរម្នាក់នេះចេញមកចំឡែករហូតធ្វើគំរូអាក្រក់ដល់អ្នកដ៏ទៃផ្គើនច្បាប់ណាស់នាងនេះ ។»

ភ្លាមៗនៅវេលាម៉ោងជិត១២រំលងអាធ្រាត ថ្ងៃដដែលនោះ ក៏ឃើញមានការបកស្រាយពីលោកស្រីទ្រី ដាណា​ទាក់ទងនឹងការបង្ហោះនេះថា៖ «កាលពី ២ថ្ងៃមុន នាងខ្ញុំបានធ្វើដំណើរទៅខេត្តព្រះសីហនុតាមផ្លូវល្បឿនលឿន រហូតចេញផុតពីបញ្ជរបង់ប្រាក់ក្រោយគេច្រកទី៨ ក៏ធ្វើដំណើរតាមធម្មតាលើគន្លងផ្លូវឆ្ពោះទៅផ្លូវជាតិលេខ៤បន្ត។ ពេលចេញផុតបញ្ជរ អ្នកបើកឡាន ក៏បានសុំអែបឡានឈប់បន្តិច ព្រោះបើកឆ្ងាយមិនបានឈប់ប្រហែល២ម៉ោង។»

លោកស្រីបន្ត៖ «ហើយធម្មតា ពេលចេញពីបញ្ជរបង់លុយរួច ឃើញគេបានអែបឈប់ខ្លះដែរ។ ដោយឃើញទេសភាពស្អាត ណាមួយឃើញស្ងាត់ផង នាងខ្ញុំក៏ឆ្លៀតចុះថតប៉ុន្មានប៉ុស្ត៍រួចបង្ហោះ ដើម្បីបង្ហាញពីការអភិវឌ្ឍន៍ និងផ្លូវយ៉ាងរលោងស្អាតបែបនេះ។ នាងខ្ញុំពុំបានដឹងថា ចេញផុតបញ្ជរក៏នៅតែមិនអាចឈប់បានបែបនេះទេ។»

លោកស្រីក៏បានបញ្ជាក់ផងដែរថា ៖«បន្ទាប់ពីបង្ហោះ ក៏មិនបានឃើញខមមិនបងប្អូន ព្រោះរវល់ថតរឿងដល់យប់ ២ថ្ងៃមកហើយ។ តាំងពីដើមមក នាងខ្ញុំគោរពច្បាប់ទម្លាប់ណាស់ នេះជាការភ្លេចខ្លួនមួយពេល ហើយឥឡូវក៏បានដឹងច្បាស់ផងដែរ 🙏🙏🙏 សម្រាប់បងប្អូន អ្នកបើកបរដែលបានឃើញខ្ញុំឈប់នៅលើផ្លូវខេត្តព្រះសីហនុ អាចបញ្ជាក់បាន ឡាននាងខ្ញុំទាំង២ បានចេញពីបញ្ជរបង់ប្រាក់ចុងក្រោយគេនេះរួច ទើបភ្លេចខ្លួនថតបែបនេះ។ សូមអរគុណបងប្អូន ដែលបានប្រាប់🙏»៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post