header ads

Sponsor

បន្ទាប់ពីតារាចម្រៀងរ៉េប លោក ងួន ចាន់ដេវីដ បានទុករយៈពេល៨ម៉ោងឱ្យបុរសម្នាក់ដែលបានគប់​ទឹកកក​ដាក់ខ្លួន ចេញមកដោះស្រាយ និងសុំទោស បើមិនដូច្នោះទេ នឹងចាត់វិធានការផ្សេងៗ តែពេលនេះត្រឹមរយៈពេលជាង៦ម៉ោងប៉ុណ្ណោះ បន្ទាប់ពីឃើញសារព្រមាននេះ បុរសរូបនោះ ក៏បានចេញមកសុំទោសហើយ។

តាមរយៈគណនីហ្វេសបុកដែលមានឈ្មោះថា៖ «Chhayleng Khy» បានលើកឡើងឱ្យដឹងថា៖

«សារសុំទោសជាសាធារណះ៖ ខ្ញុំបាទឈ្មោះ ឃី ឆៃឡេង សូមធ្វើការសុំទោសជាសាធារណះទៅកាន់លោក ជី ដេវីត តារាចម្រៀងរ៉េបនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាហ្វេនរបស់លោកទាំងអស់គ្នាផងដែរ ដោយរូបខ្ញុំបាទបានប្រព្រឺត្តខុសកាលពីយប់ថ្ងៃទី២៩ចូលថ្ងៃទី៣០កន្លងមកនៅក្នុងផាប់មួយនៅក្នុងខេត្តព្រះសីហនុដែលអមដោយរូបភាព និងអកប្បកិរិយាមិនសមរម្យទៅដល់លោក ជី ដេវីត និង ហ្វេនៗរបស់គាត់ដ៌ទៃទៀត​។»

«ខ្ញុំបាទសូមទទួលស្គាល់នូវកំហុសខុសឆ្គងទាំងអស់ដែលបានប្រព្រឹត្ត ហើយក៏សូមសន្យាថានិងមិនអោយមានទង្វើរបែបនេះកើតឡើងម្តងទៀតឡើយ។ ជាថ្មីម្តងទៀតសូមលោក ជី ដេវីត និង ហ្វេនៗផ្តល់នូវការអភ័យទោសដល់រូបខ្ញុំបាទបានកែប្រែសារជាថ្មី! សូមទទួលនូវការសុំទោស និង គោរពពីខ្ញុំបាទ!បញ្ជាក់៖ មិត្តនៅរួមតុខ្ញុំទាំងអស់ពួកគាត់មិនដឹងរឿងទាំងនេះទេ។ #GDevith»

ជុំវិញនឹងការសុំទោសនេះ យើងមិនទាន់ដឹងថាលោក ជីដេវីដ មានការឆ្លើយតបយ៉ាងណានោះទេ ខណៈកាលពីវេលាម៉ោង ៩ និង៤៤នាទីព្រឹកថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២៣ម្សិលមិញនេះ លោកបានប្រកាសដោយទុកពេលឱ្យបុរសដែលគប់ដុំទឹកកកមកលើខ្លួនចេញមកដោះស្រាយ ដោយរាប់ចាប់ពីការផុសរូបមួយសន្លឹកនេះទៅ ។ ជាមួយនឹងសំណេររបស់លោកជី ដេវីដ បានលើកឡើងឱ្យដឹងថា៖

«ថ្ងៃនេះ បន្ទាប់ពីខ្ញុំបានមេីល Security Video ខ្ញុំពិតជាតក់ស្លុតនឹងហួសចិត្ត​ជាមួយអាកប្បកិរិយា​គួរ​អោយខ្ពេីមរអេីម​ពោរពេញ​ដោយការមេីលងាយជិះជាន់តម្លៃមកលេីរូបខ្ញុំជាអ្នកសិល្បៈ​ ខ្លាំងណាស់​ គឺ​ ខ្លាំងហួសពីការស្មាន​ ។​ និយាយដោយស្មោះត្រង់ក្នុងពេលនេះចិត្តខ្ញុំក៏ចង់លេីកលែង​ ក៏មិនចង់បន្តផុស​សឹងតែថាអោយកន្លងហួសហេីយក៏ចប់ទៅចុះ​ប៉ុន្តែ​ដោយកម្លាំងអ្នកគាំទ្រនិងមហាជន​ ខ្ញុំមិនអាចប្រេីប្រាស់ចិត្តប្រណីរបស់ខ្ញុំចំពោះមនុស្សដែលមានចិត្តពាលដូចអ្នកបាននោះទេ​ វាហាក់ដូចជាមិន​គប្បី​ទាល់តែសោះ​បេីខ្ញុំនៅតែ​ចចេស​ចង់លេីកលែង​ ។ 

ខ្ញុំជាមនុស្សរឹងមាំគ្រប់បញ្ហាតែខ្ញុំក៏មានបេះដូងឈឺចាប់នឹងទង្វើថោកទាបបែបនេះដែរ​ ដោយហេតុ​ខ្ញុំផ្ទាល់បានជួបរឿងនេះ​ ខ្ញុំនឹងក្រោកឈរជាសិល្បៈករម្នាក់​ដេីម្បីលុបបំបាត់ការមេីលងាយ​មេីលថោក​ ដល់សិល្បៈករ​ និង​ សិល្បការិនី​ដ៏​ទៃទៀត​ ក៏ដូចជាក្រោកឈ​រ​ ដេីម្បីមហាជន​ និង​ អ្នកគាំទ្ររបសខ្ញុំ ។​ ខ្ញុំសូមអរគុណបងប្អូន​ ខ្ញុំពិតជាមានភាពកក់ក្តៅពីអ្នកគាំទ្រដែលឈឺឆ្អាលសុខទុក្ខរបស់ខ្ញុំ ខ្ញុំសង្ឃឹមថានឹងមានវិធានការចំពោះជននេះ ហើយខ្ញុំក៏សង្ឃឹមថាជននេះនឹងចូលខ្លួនសុំទោសជា​សាធារណៈ​ចំពោះ​អ្នកគាំទ្រ​របស់ខ្ញុំ​ នឹងមហាជន​ ពីទង្វេី​ថោកទាបរបស់ខ្លួន​ ហេតុដែលខ្ញុំនិយាយដូចនេះ​ ពិតណាស់ពាក្យសុំទោសរបស់ជននេះចំពោះខ្ញុំគឺវាមិនមានតម្លៃអ្វីអាច​ផ្សះផ្សា​អារម្មណ៍​ឈឺចាប់របស់ខ្ញុំបានទេ​ បេីផ្អែកទៅឥរិយាយបទអ្នកក្លាហានក្រោមមេឃរបស់គេ ។ 

ខ្ញុំនឹងផ្តល់ជូន Video ពេញសម្រាប់បងប្អូនបើគ្មានដំណោះស្រាយ​ក្នុងពេល 8ម៉ោង រាប់ចាប់ពីការផុសរូបមួយសន្លឹកនេះទៅ ។ 

ការពិតខ្ញុំមិនចង់បន្សល់ទុកដានឈឺចាប់នៅក្នុង Page របស់ខ្ញុំទេ នេះទឹកកក ចុះបើកៅអី ចុះបើដប កែវ ចាន ចុះបើមិនត្រូវតែខ្ញុំហើយថែមទាំងត្រូវបងប្អូនអ្នកដែលបានមកគាំទ្រខ្ញុំ ? ទោះជាឈាមខ្មៅមួយតួខ្លួនរបស់អ្នកក៏មិនអាចសងគ្រប់ផង ។

ក្នុងរូបភាពខាងក្រោម​នេះ​ជាផ្នែកមួយនៃអាក្បកិរិយារបស់បុរសកំណាចក្នុងអំឡុង​ពេលដែលខ្ញុំកំពុងច្រៀង​នៅម៉ោង​ ( ១២​:៤១ នាទីរំលងអាត្រាតឈានចូលថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៣ )  ជន​បង្ក​គឺបុរសសង្ហាលេីកដៃម្រាមកណ្តាលនោះឯង​ ។ 

ខ្ញុំសូមអរគុណដល់​ PUB ដែលបាន​សហការ​ផ្តល់ជា Video ដល់ខ្ញុំ ខ្ញុំពិតជាអរគុណសម្រាប់តឹកតាងដ៏សំខាន់នេះ ។
ដោយក្តីគោរពស្រលាញ់ចំពោះបងប្អូន និង មហាជន 
ពីខ្ញុំបាទ ងួន ចាន់ ដាវីត »៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post