header ads

Sponsor

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ បានលើកឡើងពីរថយន្តសង្គ្រោះបន្ទាន់ឯកជន ហាក់ចងសម្ដៅថា មើលឃើញតែលុយ ជាងការជួយសង្គ្រោះ ខណៈមកដល់ឃើញផ្ទាល់ហើយ ឃើញគ្នាអនាថា បែរជាបើកហួសទៅតែម្ដង តែផ្ទុយទៅវិញប្រសិនបើឃើញមានសម្ភារៈជាប់ខ្លួនជនរងគ្រោះ បែរជាដណ្ដើមគ្នាដឹក។ តាមរយៈការលើកឡើងរបស់ឯកឧត្តម បានឱ្យដឹងថា៖ 

«ចឹងបានថា ឃើញគ្នាអនាថាគ្រោះថ្នាក់ចរាចរណ៍ គ្មានសាច់ញាតិ ឡានពេទ្យឯកជន មកហើយឃើញទៅហួស មកហួស មិនជួយដឹកគ្នាយកទៅសង្គ្រោះសិនទេ បើឃើញមានម៉ូតូនៅក្បែរ មានសម្ភារៈជាប់ខ្លួន ប្រជែងគ្នាដឹក ជាក់ស្ដែងនៅ វេលាម៉ោង ៣ទៀបភ្លឺ ឈានចូលថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២៣មានស្ត្រីអនាថាម្នាក់ដើរឆ្លងផ្លូវត្រូវរថយន្តហាយលេនឌ័បើកបុកបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយរថយន្តបង្កបានព្យាយាមបើករត់គេចខ្លួនបាត់។

នៅចំណុចមុខផ្សារសេនជូរីតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

អ្វីដែលប្រជាពលរដ្ឋនៅកន្លែងកើតហេតុហួសចិត្តគ្រប់គ្នា ព្រោះឃើញឡានពេទ្យឯកជនជាច្រើនគ្រឿងបានមកដល់ហើយគ្រាន់តែឃើញជនរងគ្រោះជាជនអនាថា ប្រញាប់ប្រញាបើករថយន្តចេញឡើងលឿនមិនជួយដឹកគ្នាយកទៅសង្គ្រោះសិនទេ។

សូមអរគុណដល់រថយន្តសង្គ្រោះមន្ទីពេទ្យបង្អែកពោធិ៍ចិនតុងដែលបានមកយកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យ៕ទេព ប៉ុន»

ជុំវិញនឹងរឿងនេះអ្នក ក៏មានអ្នកបញ្ចេញមតិដោយស្នើឱ្យ ក្រសួងសុខាភិបាល និងមន្ត្រីជំនាញពាក់ព័ន្ធ គួរតែមានវិធានការរឹតបន្តឹង ចំពោះរថយន្តមន្ទីរពេទ្យឯកជន ដែលនៅតែបន្តឆ្លៀតឱកាស ចេញដឹកអ្នកធ្វេីដំណើរតាមដងផ្លូវជារៀរាល់ថ្ងៃជាពិសេសអ្នកជួបគ្រោះថ្នាក់ចរាចរណ៍៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post