header ads

Sponsor

ក្រោយលោកជំទាវ ហ៊ុន ស៊ីណាត បញ្ចេញមតិចំៗទៅអ្នកលក់អនឡាញដ៏ល្បីលោកស្រី ទ្រី ដាណា រឿងឈប់ថតរូបនៅលើផ្លូវល្បឿនលឿននោះ មិនប៉ុន្មានផងលោកស្រីក៏បានចេញមុខបកស្រាយភ្លាមៗចំពោះការរិះគន់ទាំងនេះដោយបញ្ជាក់ថាដោយឃើញទេសភាពស្អាត និងស្ងាត់ទើបឈប់ថត ..។ ប៉ុន្តែលោកជំទាវ ហ៊ុន ស៊ីណាត បានលើកឡើងថារដ្ឋាភិបាលគេផ្សាយអស់ ផ្សាយទាំងបទបញ្ជាមិនឱ្យចតឡាន...ដែលឃ្លានេះធ្វើឱ្យមហាជនមានការគាំទ្រ និងពេញចិត្តគ្រប់គ្នា ។

ក្រោយពីបានឃើញរូបភាពរបស់លោកស្រី ទ្រី ដាណា ដែលបានឈប់រថយន្តថតរូបនៅលើផ្លូវល្បឿនលឿនធ្វើព្រងើយដោយមិនខ្វល់ពីគ្រោះថ្នាក់នៅលើផ្លូវដែលមានបំរាមក្នុងការឈប់នោះ។ លោកជំទាវ ហ៊ុន ស៊ីណាត ក៏បានចូលរួមបញ្ចេញមតិចំពោះទង្វើរបស់អ្នកជំនួញអនឡាញរូបនេះថា «នៅប្រទេសណាក៏គេមិនអោយចតឡាននៅតាមផ្លូវ ល្បឿនលឿនដែរ លុះណាតែ រថយន្តរបស់យើងមានបញ្ហារឺខូចទើបអាចចតបាន ។ ម្យ៉ាងទៀតអ្នកមានសម័យថ្មីធ្វើអីក៏សមដែរម្នាក់នេះចេញមកចំឡែករហូតធ្វើគំរូអាក្រក់ដល់អ្នកដ៏ទៃផ្គើនច្បាប់ណាស់នាងនេះ» ។ ប្រសាសន៍របស់លោកជំទាវ ហ៊ុន ស៊ីណាត បានធ្វើឱ្យមហាជនជាអ្នកលេងបណ្តាញសង្គមមានការពេញចិត្តគ្រប់គ្នា។លោកជំទាវ ហ៊ុន ស៊ីណាត បានសង្កត់ធ្ងន់ថា បើអ្នកមានជាន់ចាស់មែនទែនគេកាន់តែប្រព្រឹត្តខ្លួនល្អខ្លាចគេដៀល។

ប៉ុន្មានម៉ោងក្រោយលោកជំទាវ ហ៊ុន ស៊ីណាត រិះគន់ លោកស្រី ទ្រី ដាណា ក៏បានចេញសារបញ្ជាក់ចំពោះរឿងនេះថា«កាលពី ២ថ្ងៃមុន នាងខ្ញុំបានធ្វើដំណើរទៅខេត្តព្រះសីហនុតាមផ្លូវល្បឿនលឿន រហូតចេញផុតពីបញ្ជរបង់ប្រាក់ក្រោយគេច្រកទី៨ ក៏ធ្វើដំណើរតាមធម្មតាលើគន្លងផ្លូវឆ្ពោះទៅផ្លូវជាតិលេខ៤បន្ត។ ពេលចេញផុតបញ្ជរ អ្នកបើកឡាន ក៏បានសុំអែបឡានឈប់បន្តិច ព្រោះបើកឆ្ងាយមិនបានឈប់ប្រហែល២ម៉ោង។ ហើយធម្មតា ពេលចេញពីបញ្ជរបង់លុយរួច ឃើញគេបានអែបឈប់ខ្លះដែរ។ ដោយឃើញទេសភាពស្អាត ណាមួយឃើញស្ងាត់ផង នាងខ្ញុំក៏ឆ្លៀតចុះថតប៉ុន្មានប៉ុស្ត៍រួចបង្ហោះ ដើម្បីបង្ហាញពីការអភិវឌ្ឍន៍ និងផ្លូវយ៉ាងរលោងស្អាតបែបនេះ។នាងខ្ញុំពុំបានដឹងថា ចេញផុតបញ្ជរក៏នៅតែមិនអាចឈប់បានបែបនេះទេ។ បន្ទាប់ពីបង្ហោះ ក៏មិនបានឃើញខមមិនបងប្អូន ព្រោះរវល់ថតរឿងដល់យប់ ២ថ្ងៃមកហើយ។ តាំងពីដើមមក នាងខ្ញុំគោរពច្បាប់ទម្លាប់ណាស់ នេះជាការភ្លេចខ្លួនមួយពេល ហើយឥឡូវក៏បានដឹងច្បាស់ផងដែរ សម្រាប់បងប្អូន អ្នកបើកបរដែលបានឃើញខ្ញុំឈប់នៅលើផ្លូវខេត្តព្រះសីហនុ អាចបញ្ជាក់បាន ឡាននាងខ្ញុំទាំង២ បានចេញពីបញ្ជរបង់ប្រាក់ចុងក្រោយគេនេះរួច ទើបភ្លេចខ្លួនថតបែបនេះ។ សូមអរគុណបងប្អូន ដែលបានប្រាប់» ។

បន្ថែមពីលើការលើកឡើងរបស់លោកស្រី​ ទ្រី ដាណា  លោក ជំទាវ ហ៊ុន ស៊ីណាត បានបញ្ជាក់ថា«ចេតនាល្អមិនបាច់ថតផ្សព្វផ្សាយទេរាជរដ្ឋាភិបាលគេផ្សាយអស់ហើយផ្សាយទាំងបទបញ្ជាមិនឱ្យចតឡានទៀតនោះ»។អ្វីដែលចាប់អារម្មណ៍បន្ទាប់ពីផ្ទុះការរិះគន់ចំពោះការចតរថយន្តដល់ទៅពីរគ្រឿងដើម្បីថតរូបនៅលើចំណុចផ្លូវកោងរបស់លោកស្រី ទ្រី ដាណា គេសង្កេតឃើញផេកផ្លូវការរបស់ផ្លូវល្បឿនលឿន ភ្នំពេញក្រុងព្រះសីហនុ បានបង្ហាញនូវបំរាមណែនាំដល់សាធារណជនដែលបានប្រើប្រាស់ផ្លូវល្បឿនលឿនដើម្បីឱ្យបានយល់ច្បាស់នៅពេលធ្វើដំណើរលើផ្លូវប្រភេទនេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post