header ads

Sponsor

មានការចាប់អារម្មណ៍ជាខ្លាំងដោយថ្មីៗនេះគេបានឃើញអតីតតារាចម្រៀង សាពូន មីដាដា បានចេញមុខរិះគន់ នឹងប្រើសម្តីយ់ាងអសីលធម៌ទៅលើលោកគ្រូ សាន សុជា ជាលើកទីពីរ ដែលស្តាប់ហើយពិតជាហួសចិត្ត ។ប៉ុន្តែយ៉ាងណាពាក្យពេចន៍របស់លោក សាពូន មីដាដា ក៏រងព្រនង់អ្នករិះគន់មិនស្ទើរដែរ។

មិនមែនជាលើកដំបូងទេបើទោះដឹងថារិះគន់របស់ខ្លួនលើលោកគ្រូ សាន សុជា ទទួលបានការមិនពេញចិត្តពីសំណាក់មហាជនក្តី តែអតីតតារាចម្រៀង សាពូន មីដាដា នៅតែចេញមុខវាយប្រហារដល់អតីតព្រះសង្ឃរូបនេះថែមទៀត ។ យ៉ាងណាមិញថ្មីៗនេះលោក សាពូន មីដាដា បានបង្ហោះសំណេរយ៉ាងចាក់ដោតភ្ជាប់ជាមួយនឹងវីដេអូរបស់លោកគ្រូ សាន សុជា ថា «អាជាលួចតោ អាចោរលួចទា លួចទាក់ស្រីស្ងួនភ្ងា ក្នុងភេទជាសង្ឃ អាមហាចោរក្នុងសាសនា អាចោរយាមថង់ សឹកព្រោះស្រីចង់ យកលេសថែម្តាយ ... ខ្ជាឯងបន្លំពុទ្ធដីកាច្រើនណាស់ ខ្ជាឯងនឹងធ្លាក់នរកជាន់ជាមួយទេវទត្តហើយខ្ជា ...»

សំណេររបស់លោក សាពូន មីដាដា ក៏ទទួលបាននូវការមិនពេញចិត្តពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើន ។ ម្នាក់ៗបានចូលរួមខមិននៅក្នុងសាររបស់លោកថា«សំណេររបស់បងប្រុសរាងចាក់ដោតបេះដូងអ្នកគាំទ្រលោកគ្រូ សាន សុជាហើយ បងប្រុសគួរគិតសារឡើងវិញគាត់បានជួយសង្គមជាតិនិងសាសនាច្រើនណាស់ជាពិសេសស្រ្តីៗអ្នកមានវិបត្តិផ្លូវចិត្តចង់សម្លាប់ខ្លួន...ជាដើមគាត់បានជួយពួកគាត់ទាំងអស់នោះឲ្យដើរផ្លូវត្រឹមត្រូវវិញហេតុអីបងប្រុសមើលមិនឃើញ?»

«សំដីចឹងតើបានប្រពន្ធលែងក្បាលចោល សុំទោសផងណាខ្ញុំមិនមែនហ្វេន សាន សុជាទេ តែឃើញសម្ដីលោកឯងចេញមកវាភ្លាវពេក» «កុំរវល់មើលពីកំហុសគេ គួរមើលខ្លួនឯងអោយបានច្រើនសិនទៅថាវាយ៉ាងណាហើយ» «ខ្ញុំគាំទ្រពូយូរណាស់ហើយមិនគួរពូមានគំនិតបែបនេះសោះពូធ្លាប់សិក្សាធម៌អត់ហើយពូធ្លាប់ជួយសង្គមខ្លះអត់ហើយពូអស់កិលេ សនៅហើយពូធ្លាប់ផ្សព្វផ្សាយព្រះធម៌អត់»។មិនខុសពីសព្វដងឡើងលោក សាពូន មីដាដា មិនបានឆ្លើយតបជាមួយមតិរិះគន់ចំពោះមហាជននោះទេ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post