header ads

Sponsor

ដើម្បីឱ្យអស់ចម្ងល់ពេលនេះលោក តាន់ គីមសួរ បានរៀបរាប់ពីដើមចមផ្ទះឈើរបស់លោកដែលបានសង់នៅទីតាំងមួយដែលលោកបានចុះទៅការពារព្រៃឈើនៅតំបន់ភ្នំឪរ៉ាល់ ។ នេះក៏ជាការបកស្រាយទៅនឹងពាក្យរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ដែលបាននិយាយថាអ្នកអភិរក្សព្រៃឈើខ្លះមិនប្រាកដនៅផ្ទះថ្មទេ។

គួរបញ្ជាក់ថាថ្មីៗនេះមានការផ្លោងសម្តីដាក់គ្នាទៅវិញទៅមករវាងលោក តាន់ គឺមសួរ និងអ្នកនាង ចន ច័ន្ទលក្ខិណា ដោយធ្លាយទាំងរឿងអាថ៌កំបាំងរបស់ឧកញ៉ា ហេង ឡុង ថែមទៀតផង ។ នៅក្នុងថ្ងៃនេះដែរលោក តាន់ គឹមសួរ ក៏បានទម្លាយពីប្រវត្តិផ្ទះឈើរបស់លោកឱ្យមហាជនបានដឹងថាតាមពិតផ្ទះឈើនេះមិនមែនជាឈើដែលកាប់មកធ្វើថ្មីៗទេ គឺជាផ្ទះចាស់របស់គេដែលលោកបានទិញក្នុងតម្លៃ ៣៥០០ដុល្លារហើយសរុបទាំងថ្លៃជាង និងថ្លៃសេវានានាផ្ទះនេះលោកចំណាយប្រមាណជា ៧០០០ដុល្លារ ។

លោក តាន់ គឹមសួរ បានបន្ថែមថាតាមពិតលោកដឹងជាមុនហើយថាលទ្ធផលចុងក្រោយនឹងមានការរិះគន់លោកចំពោះរឿងនេះ ។ ការលើកឡើងរបស់លោក តាន់ គឺមសួរ ក៏ត្រូវបានមហាជនមួយចំនួនលើកឡើងស្រដៀងគ្នាថាបើត្រឹមកាប់មកធ្វើផ្ទះមិនអស់ព្រែឈើទេលើកលែងតែបំផ្លាញយកទៅលក់ទើបអស់។  

បន្ថែមពីលើនេះលោក តាន់ គឺមសួរ ក៏បានបង្ហោះសារទំនងជាចង់ប្តឹងដល់នរណាម្នាក់ពីបទបទជេរប្រមាថមាក់ងាយ គំរាមបង្កជាបញ្ហា និងបរិហារកេរ្តិ៍ជាសាធារណៈ។ដោយលោកបាននិយាយថាម្នាក់៥០,០០០$គ្រប់គ្រាន់ទេ?ល្មម ព្រោះមេគេមានសឹងអី ហើយមេគេក៏មិនឱប ដៃឈរមើលកូនចៅមានបញ្ហាដែរ ។

អ្នកដែលដឹងខ្លួន បើត្រូវលុបអីលុបឲ្យហើយទៅ តែទោះបីជាលុបពេលនេះក៏យឺតពេលហើយដែរព្រោះលោកបានថតទុកអស់ហើយ។ ងាកមកអ្នកនាង ចន ច័ន្ទលក្ខិណា ឯណេះហាក់មិនបានបន្តវែងឆ្ងាយអ្វីទៀតឡើយដោយអ្នកនាងបានបង្ហាញសំណេរថា«មនុស្សខ្លាំងមិនយកពេលទៅសងសឹកសត្រូវទេ គេបន្តដំណើរទៅមុខទៀត​ ទុកឱ្យវេនកម្មជាអ្នកចាត់ចែង ទោះកម្មនោះគេមិនទាន់ទទួលថ្ងៃនេះ 10ឆ្នាំទៀតគេទទួលកម្មក៏មិនហួសពេលដែល»៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post