header ads

Sponsor

ភ្នំពេញ៖ សារមួយជូនសម្រាប់សិស្សានុសិស្ស ជាពិសេសនោះគឺសិស្សនារីៗតែម្ដង សូមមេត្តាបង្កើនការប្រុងប្រយ័ត្ន ខណៈមានគណនីហ្វេសបុកមួយបានចែករំលែកបទពិសោធន៍ផ្ទាល់ បានឱ្យដឹង អំឡុងពេលកំពុងរៀនគួរ មានការពាក់ព័ន្ធនឹងការបន្លំស្ទាបអង្អែលពីបុរសម្នាក់ដែលអង្គុយរៀនក្បែរគ្នា រហូតចាប់បានសួរនាំទើបដឹងរឿងដូចមនុស្សរោគចិត្ត។

គណនីឈ្មោះ Navanz បានបង្ហោះសំណេរ និងភ្ជាប់ជាមួយរូបភាពប៉ុន្មានសន្លឹក កាលពីរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ ដែលមានខ្លឹមសារទាំងស្រុងថា៖

«បងអូនស្រីៗរៀននៅសាលាគួរជ័យ** ក្រោយសាលាបាក់ទូកគួរចំណាយពេលអានបន្តិច មុននេះបន្តិចខ្ញុំនិងមិត្តភក្តិខ្ញុំអង្គុយរៀននៅក្នុងថ្នាក់ធំៗ ជួរក្រោមដែលភាគច្រើនថ្នាក់សម្រាប់សិស្សទី១២ អ្នកធ្លាប់រៀននៅទីនោះដឹងហើយថាមានសិស្សចម្រុះសាលាជាច្រើនមករៀនហើយតុកៀកៗគ្នាចង្អៀត ពេលខ្លះអាចអង្គុយប៉ះគ្នាព្រោះទល់ជង្គង់» ។

គណនីដដែលបានបន្តឱ្យដឹងទៀតថា «មានប្រុសម្នាក់មិនដឹងរៀននៅសាលាណាទេ មិនដែលឃើញពីមុនមក វាមកអង្គុយក្រោយមិត្តភក្តិខ្ញុំហើយធ្វើសកម្មភាពបន្លំប៉ះរាងកាយមិត្តខ្ញុំ ហើយយកដៃមកស្ទាបទៀត មិត្តខ្ញុំមានអារម្មណ៌ថាចង្អៀតមិនបានដឹងថាមានគេប៉ះទេក៏ព្យាយាមខិតទៅមុខព្រោះគិតថាគេទល់ជង្គង់ហើយវានៅបន្តធ្វើចឹងរហូតវាដឹងថាមានគេឃើញហើយនៅយកកាតាបបាំងទៀត ដល់មានបងប្រុសម្នាក់គាត់មកខ្សិបប្រាប់ថាមានគេលួចប៉ះ(មានរូបភាព) ។ ពេលចប់ម៉ោងចេញពីថ្នាក់ពួកខ្ញុំចាំកាក់ បំណងសួរស្រួលបួល តែវាព្យាយាមដើរគេចរហូតដល់ពេលចាប់បាន ខ្ញុំនិយាយថា កុំទាន់ទៅណានៅនឹងសិនហើយខ្ញុំមានរឿងសួរ វាស្រែកគំហកឲ្យខ្ញុំវិញថា វាអត់បានធ្វើអីខុសទេ ហើយសម្តីវាចេញមកដូចមនុស្សរោគចិត្ត វាព្យាយាមប្រកែកថាវាមិនបានធ្វើរហូត។»

យុវតីខាងលើបាននិយាយថា ខ្ញុំមានរូបភាពទើបវាស្ងាត់ ទើបវាសារភាពថាវាធ្វើមែន ហើយវានិយាយថាដោយសារវាមនុស្សប្រុសវាមានអារម្មណ៌តណ្ហា ដៃវាញ័រទប់អារម្មណ៌អត់បានទើបវាធ្វើចឹង។ នេះជាសារចង់ចែករំលែកដល់បងអូនស្រីៗរៀននៅសាលានោះ should be careful and protect yourself from this guys »៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post