header ads

Sponsor

មានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពីភរិយាតារាកំប្លែង នាយពាក់មី ត្រូវបានចូលសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីបានទទួលសេវាកម្ម​ ធ្វើឱ្យស្បែកស​។ ពេលនេះហាងកែសម្ជស្សដែលមានស្លាកយីហោ S88 Beauty ផ្សារថ្មីត្រូវបានបិទជាបណ្តោះអាសន្នក្រោយរកឃើញថាទីតាំងមួយ នេះមិនមានអជ្ញាបណ្ណ័ត្រឹមត្រូវនឹងបានធ្វើឱ្យភរិយានាយ ពាក់មី មានបញ្ហាធ្ងន់ធ្ងរ​ ។

ហាងកែសម្ជស្សមួយនេះមានទីតាំងនៅតាមបណ្តោយផ្លូវលេខ៥៣​ សង្កាត់ផ្សារថ្មី៣​ ខណ្ឌដូនពេញ​ដែលត្រូវគេស្គាល់ថាជាហាងដែលមានឈ្មោះល្បីគួរសម ។មុននេះបន្តិចគេបានឃើញគណនីយផ្លូវការរបស់តារាកំប្លែងល្បីឈ្មោះរូបនេះបានបង្ហោះសារខ្លីដែលមានអត្ថន័យថា«ប្រពន្ធខ្ញុំសង្គ្រោះបន្ទាន់នៅបន្ទប់ICU​ 2ថ្ងៃហើយ​ ​ បន្ទាប់ពីគាត់បានព្យួសេរ៉ូមអោយសាច់ស​ នៅមជ្ឈមណ្ឌលកែសម្ភស្ស​ S88 Beauty​ នៅថ្ងៃពុធ​ ទី2​ ម៉ោង1រសៀល»​ តើម្ចាស់​ S88​ Beauty ទាំង13សាខា​ ជានណា?»។

ជាមួយនឹងការលើកឡើងរបស់តារាកំប្លែងដែលមានប្រភពមកពីខេត្តស្វាយរៀងរូបនេះក៏ត្រូវបានមហាជននៅក្នុងបណ្តាញសង្គមបានជួនពរឱ្យភរិយារបស់លោកឆាប់បានជាសះស្បើយផងដែរ ។ គួរបញ្ជាក់ថាហាងកែសម្ជស្សនេះត្រូវបានបិទជាបណ្តោះអាសន្នកាលពីថ្ងៃទី ០៣ វេលាម៉ោង៥ល្ងាចម្សិលមិញនេះ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post