header ads

Sponsor

រហូតមកដល់ពេលនេះពីរថ្ងៃហើយភរិយា នាយពាក់មី នៅតែបន្តសម្រាកនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រហើយក៏មិនទាន់ទទួលបានដំណោះស្រាយពីខាងហាងកែសម្ជស្ស S88 Beauty នៅឡើយទេ ខណៈពេលនេះហាងកែសម្ជស្សមួយនេះក៏បានបិទទៅហើយដែរ ។ មកដឹងអាការៈរបស់ភរិយានាយ ពាក់មី មុនចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ ។

បើតាមការរៀបរាប់របស់នាយ ពាក់មី បានឱ្យដឹងថា មុនដំបូងភរិយារបស់លោកគ្រាន់តែទៅទទួលសេវាកម្មមាស្សាមុខធម្មតាប៉ុណ្ណោះ តែក្រោយមកភរិយារបស់លោកក៏បានធ្វើការព្យួរសេរ៉ូមឱ្យស្បែកសបន្ថែមទៀត ។ ព្យួរបានពាក់កណ្តាលភរិយារបស់លោកមានអាការៈងងឹតមុខ តែខាងហាងបានប្រាប់ថាមកពីភរិយាលោកគេងមិនគ្រប់និងមករដូវ ក្រោយមកខាងហាងបានបន្តព្យួរសេរ៉ូមស្បែកសរហូតដល់អស់ ។

ពេលត្រឡប់មកវិញភរិយារបស់លោកមានសភាពស្រវាំងភ្នែក ក្អួត និងរាគ ហើយត្រូវបងប្អូនបញ្ជូនទៅមន្ទីរពេទ្យមួយជិតផ្ទះ តែខាងពេទ្យមិនទទួលក្រោយបានដឹងថាភរិយាលោកបានព្យួរសេរ៉ូមឱ្យស្បែកសដោយឱ្យបញ្ជូនមកមន្ទីរពេទ្យកាល់ម៉ែត្រ ។ មកដល់ព្រឹកថ្ងៃទី០៤ នេះ ភរិយារបស់លោកធូរស្រាលបន្តិច តែបន្តសម្រាកនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់ដដែល ។

ដ្បិតភរិយារបស់នាយ ពាក់មី មានសភាពធ្ងន់ធ្ងរបែបនេះក្តី តែលោកបានប្រាប់ថារហូតមកដល់ម៉ោងនេះលោកមិនទាន់បានទទួលដំណោះស្រាយពីខាងម្ចាស់ហាងកែសម្ជស្សឡើយ ។ មិនតែប៉ុណ្ណោះនាយ ពាក់មី បានប្រាប់ថាពេលនេះលោកក៏បានស្គាល់មុខម្ចាស់ហាងហើយដែរ ។

អ្វីដែលជាចម្ងល់របស់មហាជនប្រសិនបើហាងយីហោ S88 Beauty មិនមានអាជ្ញាប័ណ្ណត្រឹមត្រូវហេតុអ្វីឈរជើងបានយូរហើយមានរហូតដល់ទៅ ១៣សាខាឯណោះ។ គួរបញ្ជាក់ថាភរិយារបស់ នាយពាក់មី បានចូលទៅទទួលសេវាកម្មនៅហាងយីហោ S88 Beauty នៅថ្ងៃទី ០២ វេលាម៉ោង១រសៀល ។

គិតមកដល់រសៀលថ្ងៃទី ០៤ ខែសីហានេះ នាយពែកមីបានឱ្យដឹងថា ប្រពន្ធរបស់ខ្លួន បានចេញពីបន្ទប់សង្គ្រោះបន្ទាន់ហើយ ក្រោយចូលសំរាកព្យាបាល អស់រយៈពេល ៣ ថ្ងៃ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post