header ads

Sponsor

ភ្នំពេញ៖ រូបភាពប៉ុន្មានសន្លឹកដែលបានចែកចាយនៅលើបណ្ដាញសង្គម កំពុងឆក់យកក្ដីស្រលាញ់យ៉ាងច្រើនពីមហាជន ខណៈបុរសម្នាក់ស្ថិតក្នុងសំលៀកបំពាក់ប្រឡាក់ទៅដោយប្រេងម៉ាស៊ីន តែទឹកមុខពោរពេញដោយក្ដីរំភើប កំពុងតែហូតលុយចំណាយទៅលើការទិញសៀវភៅឱ្យក្មេងស្រីម្នាក់ ដែលទំនងជាងកូននោះ។

ជុំវិញរូបភាពប៉ុន្មានសន្លឹកនេះ ត្រូវបានអ្នកលេងបណ្តាញសង្គមកោតសរសើរកូនស្រី និងឪពុករូបនេះជាខ្លាំងខណៈបច្ចុប្បន្ន មិនមានកូនច្រើននោះទេដែលស្រវារកសៀវភៅ ហើយនាំឪពុកម្ដាយខ្លួនទៅទិញបែបនេះ ខណៈសម័យបច្ចេកវិទ្យាជឿនលឿន នាំគ្នាទៅរកសម្ភារៈលេងទំនើបៗ ដែលក្រោយពីបានឃើញរូបនេះហើយ បានបង្ហាញឱ្យឃើញពីសេចក្តីស្រលាញ់ ភាពកក់ក្តៅ ជាមួយនឹងការអប់រំ និងការផ្គត់ផ្គង់សម្ភារៈដើម្បីទទួលបានចំណេះដឹងបែបនេះ។

អ្វីដែលកាន់តែចាប់អារម្មណ៍ទៀតនោះ នៅលើទំព័រហ្វេសបុករបស់ អ្នកនាង ស្រួង ភារី កីឡាការិនីស៊្នូកឃ័រប៊ីយ៉ាការ៉ុមជើងឯករបស់កម្ពុជានៅនៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣នេះ អ្នកនាងបានបង្ហោះលើផេកផ្លូវការរបស់អ្នកនាងថា៖ «ជម្រាបសួរ ពុកម៉ែបងប្អូន នាងខ្ញុំចង់ដឹងអាស័យដ្ឋាន និងលេខទូរសព្ទរបស់លោកពូ ព្រមទាំងប្អូនស្រី បើពុកម៉ែបងប្អូនណាដឹងសូមជួយប្រាប់នាងខ្ញុំផង»។

ក្នុងនោះអ្នកនាង ស្រួង ភាវី ក៏បានបញ្ជាក់បន្ថែមឱ្យដឹងថាបានបន្តថា «សូមបញ្ជាក់ពុកម៉ែបងប្អូន នាងខ្ញុំពុំបានវាយតម្លៃពីជីវភាពរបស់ពួកគាត់ទេ។ បច្ចុប្បន្នសួរថាកូនៗប៉ុន្មាននាក់ដែលបបួលឪពុកម្ដាយមកទិញសៀវភៅ?»៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post