header ads

Sponsor

ក្រសួងសុខាភិបាលនៅថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីសម្រេច ស្ដីពីការបិទ និងដកហូតសេចក្តីសម្រេចឱ្យបើកមជ្ឈមណ្ឌលថែរក្សាសម្ផស្ស អេសប៉ែតសិបប្រាំបី ប៊ីយូធី (S88 BEAUTY) ដោយសារតែម្ចាស់មជ្ឈមណ្ឌលថែរក្សាសម្ផស្សនេះ បានបើកសាខាជាច្រើនកន្លែងដោយ គ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល។

ការចេញសេចក្ដីសម្រេចនេះគឺធ្វើឡើងក្រោយភរិយាតារាកំប្លែង នាយពាក់មី បានចូលបន្ទប់សង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្របន្ទាប់ពីបានព្យួរសេរ៉ូមឱ្យស្បែកសនៅហាង S88 Beauty សាខាផ្សារធំថ្មី។

យោងតាមសេចក្ដីសម្រេចរបស់ក្រសួងសុខាភិបាល លេខ៖ ៨៧៣០ អបស/ឱអបស បានសម្រេចដូចខាងក្រោម៖ 

ប្រការ១៖ បិទ និងដកហូតសេចក្ដីសម្រេចឱ្យបើកដំណើរការមជ្ឈមណ្ឌលថែរក្សាសម្ផស្ស អេសប៉ែតសិបប្រាំបី ប៊ីយូធី (S88 BEAUTY) ដែលមានទីតាំងផ្ទះលេខA៣៧ ផ្លូវជាតិលេខ៤ ភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងបន្តអនុវត្ត គោលការណ៍ច្បាប់ដែលមានជាធរមាន ដោយមូលហេតុម្ចាស់មជ្ឈមណ្ឌលថែរក្សាសម្ផស្សនេះ បានបើកសាខាជាច្រើនកន្លែងដោយ គ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល ហើយក្នុងចំណោមនោះមានទីតាំងមួយកន្លែងស្ថិតនៅផ្ទះលេខ១១០ ផ្លូវលេខ៥៣ ភូមិ៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានធ្វើការផ្តល់សេវាកម្មដាក់សេរ៉ូមឱ្យសាច់ស បណ្តាលឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់ជនរងគ្រោះ ដែលកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ប្រការ២៖ ត្រូវបានទុកជាមោឃៈនូវសេចក្តីសម្រេចលេខ៦៨៦៩ អបស/ឱអបស ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ របស់ក្រសួងសុខាភិបាល។

ប្រការ៣៖ អគ្គនាយកបច្ចេកទេសសុខាភិបាល ប្រធាននាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង និង លោក ទេព ពិសិដ្ឋ ម្ចាស់មជ្ឈមណ្ឌលថែរក្សាសម្ផស្ស អេសប៉ែតសិបប្រាំបី ប៊ីយូធី ត្រូវអនុវត្តសេចក្ដីសម្រេចនេះឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខា នេះតទៅ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post