header ads

Sponsor

មានការភ្ញាក់ផ្អើលជាខ្លាំងដោយសារមួយរយៈចុងក្រោយនេះ ភរិយាអតីតតារាសម្តែងលោក ស៊ុក សុភា បានបង្ហោះសាររបស់លោកគ្រូ សាន សុជា និងអនាគតភរិយា ។ មិនតែប៉ុណ្ណោះតាមរយៈការឆ្លើយឆ្លងនៅក្នុងខមិនអ្នកនាងបាននិយាយថា អាណិតលោក សាន សុជា ព្រោះខាងស្រីទ្រឹស្តី និងមាយាស្រី .។

ជឿជាក់ថាមហាជនពិតជាបានស្គាល់អ្នកនាង​ សារីណា ជាភរិយារបស់អតីតតារាសម្តែងលោក ស៊ុក សុភា ហើយបើទោះរស់នៅប្រទេសអូស្រ្តាលី តែជារឿយៗអ្នកនាងតែងចែករំលែកនូវរឿងរ៉ាវ ចំណេះដឹងក៏ដូចជាការបញ្ចេញយោបល់នានានៅក្នុងបណ្តាញសង្គមដល់មហាជន ។

ប៉ុន្តែចុងក្រោយនេះអ្នកនាង សារីណា បានចែករំលែកវីដេអូរបស់លោកគ្រូ សាន សុជា ជាអតីតសង្ឈដែលល្បីនាពេលកន្លងមក ។ តាមរយៈសារឆ្លើយឆ្លងនៅក្នុងវីដេអូនោះអ្នកនាង សារីណា បាននិយាយត្រង់ៗថា «តែដល់ទៅដឹងរឿងច្បាស់ គឺបងអាណិត សាន សុជា វិញទេពីព្រោះខាងស្រីទ្រឹស្ដី និងមាយាស្រី ទាញលោកពេក ទើបធ្វើអោយលោកធ្វើចិត្តមិនបាន រហូតដល់លោកជាន់ដានខ្លួនឯងរហូត។ បងទើបតែដឹងលឺថា ខាងស្រីនោះជាមនុស្សយ៉ាងណា ហើយចេញមកពីកន្លៀតណាចរិកបែបណា»។

បន្ថែមពីលើនេះភរិយាលោក ស៊ុក សុភា បានបង្ហោះសារដែលមានអត្ថន័យថា «សូមបងប្អូនដែលដឹងធម៌ព្រះពុទ្ធមេត្តាជួយប្រាប់ខ្ញុំផងថា៖សំនួរទី១- បើលោកនៅបួសជាសង្ឃ តែមានស្នេហាជាមួយមនុស្សស្រី ដែលជារបស់គេ (បញ្ចាក់: មិនមែនខ្ទើ..យហើយក៏មិនមែនប្រុស គឺជាស្រីសុទ្ធសាធ) បើតាមធម៌ព្រះពុទ្ធខុសវិន័យសង្ឃឬទេ? ហើយបើខុស មានទោសអ្វីខ្លះ? ​

សំនួរទី២- បើជាមនុស្សស្រីលួចផិតពីដៃគូរយកលោកសង្ឃ តើខុសនឹងច្បាប់ធម្មជាតិដែរឬទេ? បើខុសមានខុសអ្វីខ្លះ? ហើយតើគួរធ្វើមិនដឹងមិនលឺចំពោះជីវិតគូររបៀបនេះដែរឬទេ? បើសិនណាជាជីវិតគូនេះ មិនមែនជាសាមញ្ញធម្មតា គឺជាជនដែលតាំងខ្លួនអោយគេយកគំរូតាម។ សួរចំៗ សូមឆ្លើយចំៗ កុំវៀចវេរ កុំរើសដាក់ខ្លួន បើសិនជាអ្នកមានខ្លួន មានន័យថាអ្នកមានញ្ហា

នេះវាគ្រាន់តែជាចម្ងល់របស់ខ្ញុំទេ»។ទោះបីជាយ៉ាងណាអ្នកនាង សារីណា មិនបានបញ្ជាក់ថាសំណួរដ៏ចាក់ដោតរបស់អ្នកនាងនៅក្នុងបណ្តាញសង្គមនេះចង់បាញ់មុខព្រួញទៅបុគ្គលរូបណាឡើយដោយគ្រាន់តែអះអាងថាជារឿងភាគថ្មីប៉ុណ្ណោះ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post