នគរបាលខេត្តបាត់ដំបង: នៅមុននេះបន្តិចក្រុមការងារបានឃេីញម្ចាស់គណនីហ្វេសប៊ុកឈ្មោះSam Achhara បានបង្ហោះខ្លឹមសារនិងរូបភាពស្រី្តជាជនជាតិបរទេសម្នាក់ទទួលរងបួសដៃនិងមុខនៅក្នុងឧប្បត្តិហេតុមួយដែលបានរៀបរាប់ថាកេីតឡេីងក្នុងភូមិសាស្រ្តក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយអ្នកបេីកបរPassApp មិនទាន់ស្គាល់អត្តសញ្ញាណ។
ទទួលបានព័ត៌មាននេះលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានដាក់បទបញ្ជាជាបន្ទាន់ដល់ថ្នាក់ដឹកនាំផែនជំនាញពាក់ព័ន្ធនិងអធិការនគរបាលក្រុងបាត់ដំបង ធ្វេីការស្រាវជ្រាវជាបន្ទាន់ចំពោះបញ្ហានេះ ។
ទន្ទឹមនេះក៏សូមស្នេីដល់ម្ចាស់គណនីខាងលេី ឬជនរងគ្រោះផ្ទាល់ មេត្តាផ្តល់ការទំនាក់ទំនងមកក្រុមការងារឬសមត្ថកិច្ចនគរបាលបានទាន់ពេល ម៉្យាងទៀតសូមមហាជនដែលលោកបានដឹងឮនិងមានភស្តុតាងជាតម្រុយមានប្រយោជន៍ដល់ការស្រាវជ្រាវស៊េីបអង្កេតក្នុងករណីនេះសូមមេត្តាផ្តល់ព័ត៌មានតាមគ្រប់មធ្យោបាយមកសមត្ថកិច្ចនគរបាលដេីម្បីឈានដល់ការស្វែងរកការពិតក្នុងករណីខាងលេីនេះ។
អភិបាលក្រុងបាត់ដំបង លោកលាង វាសនា លេីកឡេីងបន្ថែមថា ករណីនេះសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់កំពុងចាត់វិធានការស្រាវជ្រាវស្វែងរកជនល្មើសមកទទួលទោសតាមច្បាប់ ដើម្បីលុបបំបាត់បទល្មើសបែបនេះក្នុងក្រុងបាត់ដំបង ។