header ads

Sponsor

នៅមុននេះបន្តិច យប់ថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០២៣នេះ សមត្ថកិច្ចនគរ​បាលខេត្តបាត់ដំបង បានស្វែងរកបុរសដែ​ល​បេីកម៉ូតូកង់បី​នាំ និងបង្ក​ហេតុរហូតបណ្តាលឱ្យស្ត្រីជាជនជាតិបរទេសម្នាក់រងរបួសកាលពីវេលា​ទៀបភ្លឺថ្ងៃទី៥ខែកក្កដាឆ្នាំ២០​២​៣​ នៅ​ក្នុងភូមិសាស្រ្តសង្កាត់អូរចារ​ក្រុងបាត់ដំបង​ ខេត្តបាត់​ឃេីញហេីយ​ ។ 

បើយោងតាមសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា កិច្ចប្រតិបត្តិការស្រាវជ្រាវស្វែងរកក្នុងរយៈ​ពេល​០២ថ្ងៃនេះសមត្ថកិច្ចនគរបាល​ បានធ្វេីការស្រាវជ្រាវយ៉ាងសកម្មបំផុត​ ដោយមានការចូលរួមពីសមត្ថកិច្ចអាជ្ញាធរ​ ពាក់ព័ន្ធនិងជាពិសេស​គឺការចូលរួមគាំទ្រនូវចំណាត់ការរបស់សមត្ថកិច្ចពីមហាជនដែលនិយមប្រេី​ប្រាស់បណ្តាញសង្គម​ ក៏ដូចសាក្សីនានាទេីបនគរបាល​ ទទួលបាននូវលទ្ធផលបែបនេះ។ 

ខណៈនេះបុរសអ្នកបេីកម៉ូតូកង់បី​ សមត្ថកិច្ចកំពុងធ្វេីការ​សាកសួរនៅបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ រីឯព័ត៌មានលំអិតជុំវិញករណីនេះសមត្ថកិច្ចថានឹងសូមជម្រាបជូននៅពេលបន្ទាប់ទៀត។ 

ដូចបានជម្រាបជូនខាងលេី​សូមសា​ធារណជន​អ្នក​សារព័ត៌មាននិងអ្នកនិយមប្រេីប្រាស់បណ្តាញសង្គម​ មេត្តាជ្រាបជាព័ត៌មាន​សូ​ម​អរគុណ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post