header ads

Sponsor

មានការចាប់អារម្មណ៍ជាខ្លាំងដោយពេលនេះកូនស្រីតារាកំប្លែង ស្រីអ៊ីត ង៉ា ស្រី​ណា​ន បានសម្រេចក្តីស្រមៃដោយ​ទទួល​បាន​ចំណាត់​លេខ​៣ «Miss Teen international Cambodia 2023»។ អ្វីដែលធ្វើឱ្យនាងកាន់តែរំភើបនោះគឹបានជម្នះនូវរាល់ពាក្យរើសអើងថារូបនាងកម្ពស់ទាបមិនស័ក្តិសមជាបវរកញ្ញាឡើយ ។

ជឿជាក់ថាមហាជន ជាពិសេសអ្នកគាំទ្រតារាកំប្លែង ស្រីអ៊ីត ពិតជាបានដឹងហើយថា ណាន ណាន ជាកូនស្រីតែមួយរបស់ ស្រីអ៊ីត ពិតជាមានទេពកោសល្យសិល្បៈមិនចាញ់ម្តាយនោះទេ ពោលនាងអាចសម្តែង ច្រៀង កំប្លែង និងដើរម៉ូដបានយ៉ាងល្អ ។

ថ្មីៗនេះ  ណាន ណាន ក៏ទើបសម្រេចក្តីប្រាថ្នាដោយទទួលបានលំដាបរងទីបីនៅក្នុងកម្មវិធី«Miss Teen international Cambodia 2023» នៅក្នុងចំណោមបេក្ខនារីជាយុវតីស្រស់ស្អាតនិងមានសមត្ថភាពជាច្រើននាក់។ ចំណាត់ថ្នាក់មួយនេះពិតជាធ្វើឱ្យ ណាន ណាន រំភើបចិត្តជាខ្លាំងព្រោះនាងអាចធ្វើឱ្យមនុស្សមួយចំនួនដែលធ្លាប់រើសអើងពីរូបរាងរបស់នាងបានដឹងពីសមត្ថភាពរបស់ខ្លួនបានយ៉ាងច្បាស់ ។

តាមរយៈប្រធានបទដែល ណាន ណាន បានលើកឡើងនៅក្នុងវគ្គផ្តាច់ព្រ័ត្រនោះគឺភាពរើសអើងដែលនាងបាននិយាយថារូបនាងក៏ធ្លាប់ត្រូវបានគេរិះគន់ថាមានកម្ពស់ទាបមិនស័ក្តិ សមជាបវរកញ្ញាដើរលេងឆាកអន្តរជាតិនោះទេ ។

ប៉ុន្តែពេលនេះនាងអាចធ្វើឱ្យគេឃើញថាភាពស្រស់ស្អាតមិនសំដៅលើរូបសម្រស់តែមួយទេពោល អាស្រ័យលើសមត្ថភាព អត្តចរិក ការនិយាយស្តី និងភាពស្មោះត្រង់ ជាដើម ។ ដ្បិតទទួលស្គាល់ថាខ្លួនមិនអាចធ្វើបានល្អឥតខ្ចោះក៏ពិតមែន តែ ណាន ណាន ពិតជារំភើបខ្លាំងព្រោះមិននឹកស្មានថាអាចឈរត្រង់ចំណុចនេះទាំងដែលកន្លងមកនាងមិនដែលគិតថាទទួលបាន៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post