header ads

Sponsor

ផ្ទុះការរិះគន់ដូចទឹកបាក់ទំនប់មួយរយៈមុនក្តី តែតារាចម្រៀងសំឡេងស្អក ខេម ហាក់មិនខ្វល់ ខ្វាយទុកក្នុងចិត្តឡើយ ពោលស្របពេលអាជីពសិល្បៈនារដូវវស្សានេះមិនសូវមហាញឹកលោក បានបណ្តើរគូស្នេហ៍ ស្រីកា ទៅកម្សាន្តនៅប្រទេសបារាំងយ៉ាងរីករាយរយៈពេលមួយខែដើម្បីរឹតបន្តឹងចំណងស្នេហ៍ឱ្យកាន់តែរឹងមាំ ថែមមួយកម្រិតទៀត ។ 

មិនមានអ្វីចម្លែកទេព្រោះជាញយដងតារាចម្រៀង ខេម តែងជ្រើសរើសការចេញទៅលំហែ នៅប្រទេសបារាំងព្រោះលោក ក៏ដូចជាគូស្នេហ៍សុទ្ធតែមានសាច់ញាតិរស់នៅទីនោះ ។ គ្រាន់តែទៅដល់ប្រទេសបារាំងភ្លាមលោក ខេម ក៏បានបង្ហាញនូវរូបភាពនិងសកម្មភាពមួយចំនួនរបស់ខ្លួនដល់អ្នកគាំទ្រនៅក្នុងស្រុក ។

ដោយសារការងារសិល្បៈនៅក្នុងរដូវនេះមិនសូវមមាញឹកទើបតារាចម្រៀង ខេម សម្រេចចិត្តទៅដើរលេងជាមួយគូស្នេហ៍រយៈពេលបួនសប្តាហ៍នៅប្រទេសបារាំងអ្វីដែលកត់សម្គាល់ ពោលលោកចាកចេញទៅដើរលំហែក្រោយពីទទួលរងការរិះគន់ពីសំណាក់មហាជនជាច្រើនរឿងចេញមុខការពារមេហួសហេតុ ។ ប៉ុន្តែយ៉ាងណាមិនមែនមានតែលោក ខេម ទេ តារាជួរមុខនៅក្នុងផលិតកម្មនេះសុទ្ធតែចេញមុខការពារមេគ្រប់គ្នា។

ខេម ក៏ជាតារាចម្រៀងម្នាក់ដែលមានប្រជាប្រិយភាពនៅក្នុងផលិតកម្មហ្គាឡាក់ស៊ីក្នុងចំណោមតារាល្បីៗដូចជាតារាចម្រៀង ព្រាប សុវត្ថិ ខេមរៈ សិរីមន្ត និង លោក ខាន់ ជែមស៍ ជាដើម ។ ប៉ុន្តែយ៉ាងណាមួយរយៈចុងក្រោយនេះលោកមិនទាន់មានបទចម្រៀងលេចធ្លោដូចមួយឡើយ ។ដៃគូស្រីដែលស័ក្តិសមនៅក្នុងផលិតកម្មជាមួយលោកគឺតារាចម្រៀង តន់ ចន្ទសីម៉ា៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post