header ads

Sponsor

បន្ទាប់ពីដាក់សម្ពោធនូវស្មាតហ្វូនស៊េរីថ្មី OPPO Reno10 Series 5G ជាផ្លូវការរួចមក បានធ្វើឲ្យស្មាតហ្វូនមួយនេះក្លាយជាប្រធានបទដ៏ក្តៅគគុកនារយៈពេលប៉ុន្មានថ្ងៃមកនេះ ដោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់។ ក្នុងនោះយើងទាំងអស់គ្នាប្រាកដជាបានដឹងខ្លះៗរួចមកហើយពីសមត្ថភាព OPPO Reno10 Series 5G ទាំង 2 ម៉ូឌែល ដែលវាមកលើកនេះគឺបានអាប់ដេតលក្ខណៈពិសេសៗជាច្រើនឲ្យកាន់តែលេចធ្លោ ជាពិសេសគឺនៅលើកាមេរ៉ាផ្ទាល់តែម្តង។

អ្វីដែលគួរឲ្យកត់សម្គាល់នៅក្នុងថ្ងៃបើកលក់ដំបូង (First Sale) សម្រាប់ស្មាតហ្វូន OPPO Reno10 Series 5G ឃើញថាមានអតិថិជន OPPO គ្រប់ស្រទាប់វ័យបានអញ្ជើញទៅហាងលក់ទូរស័ព្ទដៃទូទាំងប្រទេសកម្ពុជា ដើម្បីសួរព័ត៌មានលម្អិតផ្សេងៗ ក៏ដូចជាធ្វើតេស្តដោយផ្ទាល់នៅលើស្មាតហ្វូនមួយនេះផងដែរ។ មិនតែប៉ុណ្ណោះ យើងក៏ឃើញមានអតិថិជនជាច្រើនទៀតក៏បានអញ្ជើញទៅទទួលយក OPPO Reno10 Series 5G ដែលបាន Pre Order តាំងពីមួយសប្តាហ៍មុនឯណោះ។

ចុះសម្រាប់លោកអ្នកដែលមិនទាន់បានទិញមានចាប់អារម្មណ៍ជាមួយ OPPO Reno10 Series 5G ឬទេ? ឥឡូវនេះមានលក់ហើយ! លោកអ្នកអាចទិញ OPPO Reno10 Series 5G ទាំង 2 ម៉ូដែល OPPO Reno10 5G តម្លៃ $399 | Reno10 Pro 5G តម្លៃ $569 បាននៅតាមបណ្តាហាងលក់ទូរស័ព្ទដៃទូទាំងប្រទេសកម្ពុជា ជាមួយនឹងការថែមជូនកាដូពិសេសដូចជាបណ្ណធានារយៈពេលមួយឆ្នាំ និងកាតាបដ៏ស្រស់ស្អាត។

មនុស្សជាច្រើនមានចម្ងល់ជាមួយស្មាតហ្វូន OPPO Reno10 Series 5G តើវាមានភាពអស្ចារ្យអ្វីខ្លះទើបបានស្មាតហ្វូនមួយនេះលក់ដាច់ខ្លាំង? ដូចនេះ មុននឹងសម្រេចចិត្តទិញ OPPO Reno10 Series 5G ទាំង 2 ម៉ូដែលអ្នកទាំងអស់គ្នាត្រូវដឹងមូលហេតុឬលក្ខណៈសម្បត្តិទាំង 10 យ៉ាងជាមុនសិន ៖

  • OPPO Reno10 5G តម្លៃ $399
  • កាមេរ៉ាក្រោយ 64MP ជាកាមេរ៉ាមេ | 32MP Telephoto បំពាក់នូវសេនស័រ IMX709 | 8MP កាមេរ៉ាពង្រីកមុំ 112°
  • កាមេរ៉ាមុខ : 32MP អាចថតរូបស៊ែលហ្វីបានយ៉ាងស្រស់ស្អាត
  • ថាមពលថ្ម : 5000mAh ដែលអាចទ្រទ្រង់ការប្រើប្រាស់ពេញមួយថ្ងៃដោយគ្មានការបារម្ភ និងសុខភាពថ្មល្អលើសពី 4 ឆ្នាំ
  • ការសាកថ្ម : 67W SUPERVOOC ចំណាយពេលសាកតិចជាងមុន សាកថ្មពេញ 100% ប្រើពេលត្រឹមតែ 47នាទី
  • អេក្រង់ : 3D កម្រិតកំពូល 120Hz ផ្តល់នូវបទពិសោធទស្សនាកាន់តែរំភើប
  • អង្គចងចាំ : RAM 8GB + 8GB | ROM 256GB មិនបារម្ភភាពរអាក់រអួល និងផ្ទុកឯកសារបានកាន់តែច្រើន
  • បន្ទះឈីប : Dimensity 7050 ជម្រុញឲ្យល្បឿនដំណើរការខ្លាំងជាងមុន និងគាំទ្រជាមួយបច្ចេកវិទ្យា 5G
  • បច្ចេកវិទ្យា Dynamic Computing Engine : បង្កើនប្រសិទ្ធភាពដំណើរការកាន់តែរលូន និងការពារភាពរលូនដល់ 48 ខែ
  • ការរចនា : កម្រាស់ស្តើង 99mm និងទម្ងន់ស្រាល 185g
  • ជម្រើស 2 ពណ៌ : Ice Blue រចនាបថ OPPO Glow ដ៏អស្ចារ្យ | Silvery Grey ពណ៌សាមញ្ញដ៏ពេញនិយម

បន្ថែមពីនេះ OPPO Reno10 5G ក៏បំពាក់នូវ Speaker ចំនួន 2 គ្រាប់ | មុខងារតេឡេបញ្ជា និងបច្ចេកវិទ្យាស្កេនក្រយៅដៃលើអេក្រង់ផងដែរ។

  • OPPO Reno10 Pro 5G តម្លៃ $569
  • កាមេរ៉ា​មុខ : 32MP បំពាក់ដោយសេនស័រ SONY IMX709
  • កាមេរ៉ាក្រោយ : 50MP ជាកាមេរ៉ាមេបំពាក់ IMX890 | 32MP IMX709 Telephoto Portrait 2x Optical Zoom | 8MP IMX355 ជាកាមេរ៉ាពង្រីកមុំ 112°
  • ថាមពលថ្ម : 4600mAh
  • ការសាកថ្ម :​ 80W SUPERVOOC សាកថ្មលឿន និងសុវិត្ថភាពឈានមុខគេ សាកថ្ម 5នាទីមើល YouTube បាន 3.2ម៉ោង ហើយសាកពេញ 100% ក្នុងរយៈពេល 28នាទី
  • ឈីបគ្រប់គ្រងថាមពល​ : SUPERVOOC S ផ្តាច់មុខ និងដំបូងគេបង្អស់របស់ OPPO ជួយកាត់បន្ថយភាពរអាក់រអួលក្នុងការសាកថ្មបានរហូតដល់5%
  • អេក្រង់ : 3D ដូចស្មាតហ្វូនកំពូល ល្បឿនអូសបញ្ជា 120Hz រលូនមិនទាក់ភ្នែក
  • អង្គចងចាំ : RAM 12GB + 12GB | ទំហំផ្ទុក ROM 256GB
  • បន្ទះឈីប : Snapdragon 778G 5G ដែលមានក្តេរិ៍ឈ្មោះល្បីល្បាញបំផុតនៅលើពិភពលោក និងផ្តល់នូវល្បឿនប្រតិបត្តិការកាន់តែរលូន
  • ការរចនាបថ : កម្រាស់ស្តើង 89mm និងទម្ងន់ស្រាល 185g
  • ជម្រើស 2 ពណ៌ : Glossy Purple ជាពណ៌ដ៏ស៊ីវិល័យ | Silvery Grey ពណ៌សាមញ្ញដ៏ពេញនិយម

បន្ថែមពីនេះ OPPO Reno10 Pro 5G ក៏បំពាក់នូវមុខងារតេឡេបញ្ជា និងបច្ចេកវិទ្យាស្កេនក្រយៅដៃលើអេក្រង់ដូចទៅនឹង OPPO Reno10 5G ផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post