header ads

Sponsor

កែប៖ករណីរថភ្លើងដាច់ទូស៊ីទែនប្រេងប៉ះគ្នាបណ្ដាលឱ្យធ្លាយស៊ីទែនប្រេងចំនួន២ទូហូរចេញមកលើផ្លូវនោះ ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជាច្រើន បាននាំគ្នាសម្រុកទៅដងប្រេងដែលធ្លាយចេញពីស៊ីទែននោះ។

ហេតុការណ៍ធ្លាយប្រេងចេញពីស៊ីទែនរថភ្លើងនេះ បានកើតឡើងនៅចំណុចចន្លោះគីឡូលេខ១៤៨-១៤៩ កាលពីនៅវេលាម៉ោង៥ព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ត្រង់ចំណុចភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ។

បើតាមតាមប្រភពព័ត៌មានពីក្រុមការងារលើរថភ្លើងបានឱ្យដឹងថា ខ្សែរថភ្លើងដឹកប្រេងខាងលើនេះបានធ្វើដំណើរចេញពីខេត្តព្រះសីហនុ ឆ្ពោះមកក្រុងភ្នំពេញ លុះធ្វើដំណើរមកដល់ចំណុចចន្លោះគីឡូលេខ១៤៨-១៤៩ រថភ្លើងនោះក៏ដាច់ទូស៊ីទែនប្រេង បណ្ដាលឱ្យទង្គិចគ្នា ហើយធ្លាយស៊ីទែនប្រេងចំនួន២ទូ និងធ្លាក់កង់រថភ្លើងមួយផ្ទាំង បណ្ដាលឱ្យខ្ទាតចេញពីផ្លូវដែក និងបំណែករថភ្លើងជ្រុះរាយប៉ាយទៀតផង។

ដោយឡែកប្រេងដែលហូរចេញពីស៊ីទែនប្រេងនោះ មានចម្ងាយ២០០ម៉ែត្រ ធ្វើឱ្យរថភ្លើងរត់ទៅមុខលែងរួចតែម្ដង ហើយទូរថភ្លើងចំនួន៤៧ទូទៀត ត្រូវបានកាត់យកទៅរក្សាទុកនៅស្ថានីយ៍កំពត និងយកទៅភ្នំពេញវិញហើយ។

បើតាមលោក លោក ផូយ ប៊ុនធី ប្រធានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តកែប ក៏បាននិយាយដែរថា គ្រោះថ្នាក់រថភ្លើងដឹកប្រេងនេះ មិនបណ្ដាលឱ្យអ្នកណាម្នាក់រងរបួសធ្ងន់ធ្ងរនោះទេ ប៉ុន្តែអ្វីដែលបាត់បង់នោះ គឺប្រេងរបស់រដ្ឋ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post