header ads

Sponsor

ទាក់ទងនឹងរឿងចរាចរ រហូតឈានដល់ហិង្សានោះ ក្រៅពីរងគ្រោះដោយសារអធិការរងខណ្ឌចំការមន វាយមួយដៃសន្លប់ហើយនោះ ជនរងគ្រោះ ក៏បានបាត់ទូរស័ព្ទ និងនាឡិកាដៃផងដែរ។

តាមរយៈវីដេអូថតបាន ត្រូវបានអ្នកលេងបណ្ដាញសង្គមអះអាងថាមានបុរសម្នាក់ពាក់មួកក្រហម អាវក្រឡា និងពាក់ម៉ាស់ ជាអ្នករើសទូរស័ព្ទ។ ជនរងគ្រោះអំពាវនាវអ្នកដែលបានរើសទូរស័ព្ទ និងនាឡិកានោះ សូមប្រគល់ជូនគាត់វិញ គាត់នឹងជូនសាគុណថែមទៀត។ សូមមេត្តាកុំឆ្លៀតឱកាសនៅពេលគេកំពុងមានបញ្ហា។

បើតាមគណនីហ្វេសបុកឈ្មោះ «Kong Sambath» ដែលជាជនរងគ្រោះនៅក្នុងករណីនេះបានលើកឡើងឱ្យដឹងថា៖

«មូលហេតុខ្ញុំបុកកម្របលូទេ គាត់មកឃាត់ខ្ញុំនិយាយទាំងទទឹងទិស ទាំងស្ថានភាពស្រវឹង រករឿងប្រើពាក្យសម្តីមិនសមរម្យ ហេងដែលមានបងៗអ្នកកាសែតនៅកុំអីមិនដឹងយ៉ាងណា!

បើតាមព័ត៌មាន អធិការរងខណ្ឌមួយ ទាំងមូលចរិតពាលអញ្ចឹង ? ចុះទូរស័ព្ទ និងនាឡិកាខ្ញុំបាត់អ្នកណាទទួលខុសត្រូវ ? ហិង្សាមកលើខ្ញុំអ្នកណាទទួលខុសត្រូវ ? ឬមួយស្រវឹងមិនទាន់ហ៊ានទទូលខុសត្រូវ ?សូមពឹងទៅលើអាណាព្យាបាល មានសមត្ថកិច្ច គ្រប់គ្រងតំបន់ជួយធ្វើការផង ។ ខ្ញុំសូមបញ្ជាក់ខ្ញុំការពារខ្លួនពីអំពើហិង្សានេះទេ។»

សូមជម្រាបជូនថា អធិការរ​ង​ខណ្ឌ​ចំការមន​ដែល​ប្រេី​ហិង្សា​លេី​ប្រជាពលរដ្ឋ​នោះ​ត្រូវបាន​​ឧត្ដមសេនីយ៍​ឯក​ ស​ ថេត​ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបញ្ជា​ឱ្យ​ចាត់​វិធានការ​ច្បាប់ដោយ​មិនយោគយល់​ឡេីយ​ ចំពោះ​ប្រជាពលរដ្ឋ​ដែល​បេីកបរ​បុកខឿនផ្លូវ ​ក៏ត្រូវផាក​ពិន័យ​តាមច្បាប់​ និង​សងការខូចខាតទ្រព្យសម្បត្តិរដ្ឋ​៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post