header ads

Sponsor

ក្នងនាមជាតារាសម្តែងដែលមានប្រជាប្រិយភាព និងមានឈ្មោះបោះសំឡេង កុល ដាវី ប្រកាន់ជំហរដាច់ខាតមិនទទួលផ្សព្វផ្សាយល្បែងស៊ីសងគ្រប់ប្រភេទទោះក្នុងតម្លៃខ្លួនខ្ពស់បែបណាក្តី។ ជំហរដាច់ខាតរបស់តារាសម្តែងរូបស្រស់ម្នាក់នេះបានធ្វើឲ្យ មហាជនពេញចិត្ត និងគាំទ្រគ្រប់គ្នា។

ស្របពេលហ្គេមអនឡាញ ក៏ដូចជាល្បែងស៊ីសងជាច្រើនប្រភេទ ត្រូវបានអ្នកសិល្បៈភាគច្រើនបានឃោសនាជាហូរហែរនៅតាម បណ្ដាញសង្គមដោយមិនខ្វល់ខ្វាយពីការរិះគន់អ្វីឡើយ។ ប៉ុន្តែក៏ មានតារាមួយចំនួនបានប្រកាសមិនទទួលឃោសនាឡើយដែលមានដូចជា តារាចម្រៀង វេហាស៍ និង តារាពហុជំនាញ ខាត់ សុឃីម។ ប៉ុន្តែថ្មីៗនេះតារាស៊ិចស៊ី កុល ដាវី បានតាំងចិត្តមិនខុសពីតារាទាំងពីរ។

នាងបានប្រកាសថា «ប្តីប្រពន្ធពួក ខ្ញុំក៏មិនទទួលផ្សព្វផ្សាយដែរឲ្យតែទាក់ទងនឹងល្បែងស៊ីសង មានគេ ទាក់ទងមកអញ្ចឹងដែរតាស លុយក៏ចង់បាន តែបើបានហើយបែរជា បំផ្លាញ់បងប្អូនប្រជាពលរដ្ឋខ្មែរខ្លួនឯង គឺដាច់ខាតមិនទទួលទេ ទោះបានតម្លៃថ្លៃខ្ពស់ប៉ុណ្ណាក៏ដោយ»។

ជាមួយការប្រកាសដាច់ខាតរបស់តារាសម្តែង កុល ដាវី និង ស្វាមី លោក សុខ រក្សា បានធ្វើឲ្យមហាជនគាំទ្រពេញទំហឹង នឹងលើក ឡើងថាអ្នកសិល្បៈដទៃគួរយកគំរូតាមប្តីប្រពន្ធ កុល ដាវី ព្រោះកុំដើម្បីប្រយោជន៍ខ្លូនសុខចិត្តផ្សព្វផ្សាយល្បែងក៏ដូចជាហ្គេម នានាដែលធ្វើឲ្យយុវវ័យ និងក្មេងៗឈ្លក់វង្វេងខូចអនាគតដោយសារឃើញអាយដលខ្លួន ឃោសនា ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post