header ads

Sponsor

ក្រោយឃើញតារារ៉េប វណ្ណដា រំភើបរហូតស្រក់ទឹកភ្នែកនៅពេលឃើញកុមារអូទីសឹ្សម ម្នាក់ច្រៀងបទ«កំលោះស្រុកខ្មែរ» តែក្នុងនោះក៏មានអ្នកលេងបណ្ដាញសង្គមមួយ ភាគតូចបានខមិន បែបចំអកថា«ស្តាប់មិនបាន»។ ក្រោយឃើញបែបនេះលោកជំទាវ ហាក់ ដាណា បានបង្ហោះសារយ៉ាងចាក់ដោតស្តាប់ហើយពិតជាសមហេតុផលតែម្តង។

គួរបញ្ជាក់ថាកាលពីថ្ងៃទី ១០ ម្សិលមិញតារារ៉េប វណ្ណដា បានចូលរួមនៅក្នងសកម្មភាព សង្គមដោយការចែករំលែកក្តីស្រឡាញ់ដល់កុមារៗដែលមានជំងឺអូទីស្សឹម ដែលមាន ទីតាំងនៅវិទ្យាល័យអប់រំពិសេសខេត្តកណ្តាល។ ក្នុងនោះគេក៏បានឃើញតារារ៉េប ដែល មានប្រភពមកពីខេត្តព្រះសីហនុ រូបនេះ បាននិទានរឿងក៏ដូចជាច្រៀងលេងកម្សាន្តជា មួយកុមារៗទាំងនោះយ៉ាងរីករាយ។

អ្វីដែលកត់សម្គាល់ក្នុងនោះកុមារខ្លះក៏បានឡើង ច្រៀងបទរបស់ វណ្ណដា ទៀតផង ។បើទោះការបញ្ចេញសំនៀងមិនច្បាស តែពួកគេ ច្រៀងដោយរីករាយដែលធ្វើឲ្យម្ចាស់បទ វណ្ណដា ស្រក់ទឹកភ្នែកថែមទៀត។ ប៉ុន្តែអ្វីដែល ហួសចិត្តបែរជាមានអ្នកលេងបណ្តាញសង្គមខ្លះបានបញ្ចេញមតិ Bully ដល់កុមារទាំង នោះទាំងដឹងថាពួកគេជាកុមារដែលមានជំងឺអូទីស្សឹម។

ទ្រាំមិនបានលោកជំទាវ ហាក់ ដាណា ដែលត្រូវគេស្កាល់ថាជាភរិយារបស់ឧត្តម សេនីយ៍ត្រី ហ៊ុន គឹមជាតិ ដែលជាក្មូយប្រុសបង្កើតរបសសម្តេចតេជោ ហ៊ិន សែន បាន បង្ហាញសំណេរដែលមានអត្ថន័យថា<<ម្ចាស់បទគាត់រំភើបទើបយំព្រោះក្មេងៗក្នុងសាលានេះពួកគាត់មានជំងឺអូសុីសឹមប៉ុន្តែគាត់ច្រៀងចំរៀងidolពួកគេទោះថាម៉ាត់មិនត្រូវក៏គ្នា ខំច្រៀងដែល មានន័យថាគាត់ស្រលាញ់ Idolគេណាស់ ។

សូមកុំshareសរសរ អ្វីដែលបំបាក់អារម្មណ៍ក្មេងៗ ព្រោះមានអ្នកខ្លះshare សរសេរថាស្ដាប់អត់បាន ។ កុំ bully តែងក្មេងមានជំងឺទៀត លើកលែងខ្លះទៅ>>។

ការលើកឡើងរបស់លោកជំទាវ ហាក់ ដាណា បានធ្វើឲ្យមហាជនពេញចិត្តព្រោះគួរតែ អាណិតគ្នាមិនគួរខមិន ឬស៊ែរបែបឡកឡើយនោះទេ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post