header ads

Sponsor

មួយរយ:ចុងក្រោយនេះគេសង្កេតឃើញមានព្រះរាជក្រឹត្យតែងតាំងឧកញ៉ាជាហូរហែដែលមានទាំងអ្នកជំនួញនិងតារាចម្រៀងថែមទៀតផង។ ប៉ុន្តែយ៉ាងណាថ្មីៗនេះគេក៏បានឃើញឧកញ៉ាខ្លះត្រូវបានចាប់ខ្លួនហើយខ្លះទៀតក៏បានរត់គេចខ្លួនដោយសាររកស៊ី បោកប្រាស់ប្រជាពលរដ្ឋ ជាដើម។  ដោយសារបែបនេះទើបតារា ចម្រៀង ជុំ លីណូ បានលាន់មាត់ថា «ឧកញ៉ា ឥឡូវឡើងក៏លឿន ធ្លាក់ក៏លឿន»។

ដោយសារមុខរបរមិនសុច្ចរិតរកស៊ីបោកប្រាស់ប្រជាពលរដ្ជ ហើយខ្លះទៀតលក់ដីខ្យល់ ជាដើមនោះទើបឧកញ៉ាមួយចំនួនត្រូវ បានឃាត់ខ្លួនជាបន្តបន្ទាប់ដែលមានដូចជាឧកញ៉ា ជា សារ៉ន និង អ្នកឧកញ៉ា ហ៊ី គឹមហុង ហើយខ្លះទៀតក៏កំពុងទទួលរងការរិ:គន់ ផងដែរពីសំណាក់មហាជន។

ជាមួយរូបភាពទាំងនេះបានធ្វើឲ្យតារា រាចម្រៀង ជុំ លីណូ បង្ហោះសំណរថា «ឧកញ៉ាឥឡូវឡើងក៏លឿន ធ្លាក់ក៏លឿន»។ សារចាក់ដោតនេះបានធ្វើឲ្យអ្នកលេងបណ្តាញ សង្គមពេញចិត្ត នឹងបានបញ្ចេញមតិថា « ត្រង់ពេកហើយអាយ ដល» «ឡើងតាមទឹកលុយ ហើយនៅមានច្រើនទៀត» «ល្អ អាយដលដែលហ៊ាននិយាយការពិត»។ តែខ្លះទៀតបានខមិន បែបលេងសើចថា «អញ្ចឹងបងកុំទាន់អាលឡើងអី»។

ចុងក្រោយនេះលោក ជុំ លីណូ មិនសូវមានសកម្មភាពសិល្បៈផុស ផុលដូចមុនទេ។ ភាគច្រើនលោកលេចមុខនៅក្នុងមុខរបរអចលន ទ្រព្យ និងសកម្មភាពសង្គមនានា។ សព្វថ្ងៃលោកកំពុងរស់នៅជា មួយភរិយា និងកូនស្រីតែមួយយ៉ាងមានក្តីសុខ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post