header ads

Sponsor

រឿងរ៉ាវរបស់អតីតអ្នកប្រដាល់លោក បឺត សំរេច នៅតែជាផ្ទាំងស៊ីបរបស់មហាជន ខណ:ការពិតដែលបញ្ជាក់ថា ជាតំណក់ឈាមឥតខាន់របស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត នៅមិនទាន់មានភស្តុតាងជាក់លាក់ ។ថ្មីៗនេះក៏មានការបង្ហើបថា អ្នកស្រាវ ជ្រាវមួយរូបបានធ្វើដំណើរទៅប្រទេសឡាវដែលជាទីកន្លែងដែលអ្នកម្តាយលោក បឺត សំរេច អ្នកស្រី ធីម វិជ្ជរ៉ា ធ្លាប់ស្នាក់នៅ។

ក្រោយពីអ្នកស្រាវជ្រាវប្រវត្ដិតារាចម្រៀងសម័យទសវត្សរ៍ឆ្នាំ ៦០ និង ៧០ លោក សេង ដារ៉ា បានបិទបញ្ចប់ការស្រាវជ្រាវមក ពេលនេះលោក វីរ: វ៉ារ៉ានី ដែលជាអ្នកស្រាវជ្រាវដែលមានប្រជាប្រិយភាពម្នាក់ក៏បានបន្តការស្រាវជ្រាវនៅក្នុងរឿងនេះ ខណៈ មិនទាន់មានភស្តុតាងបញ្ជាក់ច្បាស់លាស់បែបវិទ្យាសាស្រ្ត DNA។

ក្នុងនោះក៏មាន ការបង្ហើបថាពេលនេះអ្នកស្រាវជ្រាវរូបនេះកំពុងធ្វើដំណើរទៅប្រទេសឡាវជាកន្លែងដែលម្តាយលោក បឺត សំរេច ធ្លាប់រស់នៅតាមការចង្អុលបង្ហាញពីសំណាក់លោកយាយ ធីមរី ជាបងស្រី និងជាម្តាយចិញ្ចឹមរបស់លោក បឺត សំរេច ដែលជាសាក្សូីរស់ ។ មហាជន រំពឹងថារឿងរបស់លោក បឺត សំរេច នឹងត្រូវបញ្ចប់នៅក្នុងពេលឆាប់ៗនេះតាម រយ:ការស្រាវជ្រាវរបស់លោក វីរ: វ៉ារ៉ានី ដែលបញ្ជាក់ថាជាអ្នកស្រាវជ្រាវឯករាជ្យ។ 

ទោះអ្វីៗស្ថិតនៅក្នុងភាពស្រពិចស្រពិលក្តី តែលោក បឺត សំរេច បានដាក់ពាក្យទៅ តុលាការក្រុងភ្នំពេញដើម្បីសុំប្រើប្រាស់នាមត្រកូលជាឈ្មោះឪពុកម្តាយរួមគ្នា តែការ សម្រេចបែបណាខាងផ្លូវច្បាប់នោះមិនទាន់មានការបញ្ជាក់លម្អិតនៅឡើយទេ។

ដ្បិត មិនទាន់មានសំអាងច្បាស់លាស់ថាជាកូនប្រុសអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ក្តី តែសព្វថ្ងៃលោក បឺត សំរេច ទទួលបានការគាំទ្រពីសំណាក់ មហាជន ។យ៉ាងណា មិញលោកមានការមមាញឹកគួរសមនៅក្នុងអាជីពចម្រៀង។ មិនតែប៉ុណ្ណោះលោកក៏ជា BA បុរីដែលលោកកំពុងរស់នៅផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post