header ads

Sponsor

លោក ពេជ្រ វិជ្ជាធរ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៊ើបសួរ នៅល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ បានសម្រេចចេញដីកាឃុំខ្លួនឧកញ៉ាប្រធានក្រុមហ៊ុនពិភពដីមាស និងអង្គរក្ស៥ នាក់ដាក់ពន្ធនាគារ PJ ជាបណ្តោះអាសន្ន ចំណែកសន្តិសុខ៨ នាក់តំណាងអយ្យការបានសម្រេចធ្វើការដោះលែងឲ្យមានសេរីភាពវិញ ដោយសំអាងហេតុមិនពាក់ពន្ធបទល្មើស ។

ដោយឡែកនៅលើទំព័រហ្វសបុកលោក ឌួង ឆាយ នៅរសៀលថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២៣នេះ បានប្រកាសស្វែងរកអង្គរក្សឧកញ៉ា មកធ្វើការជាមួយ ក្រោមហេតុផលគុណធម៌ ដែលទោះមេមានបញ្ហាក៏មិនចោលមេដែរ។ តាមរយៈការលើកឡើងរបស់លោក មានខ្លឹមសារថា៖

«ខ្ញុំប្រកាសស្វែងរកអង្គរក្សឧកញ៉ា ហុី គីងហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាសមកធ្វើការជាមួយនឹងខ្ញុំ។ តើនៅលើលោកនេះមានកូនចៅល្អៗបែបនេះប៉ុន្មាននាក់ដែលមិនរត់ចោលមេពេលមានបញ្ហា
015 688 668 គុណធម៌»

សូមជម្រាបជូនថា ជនត្រូវចោទទាំង៦ នាក់មាន ៖ ឈ្មោះ ហ៊ី គឹមហុង ភេទប្រុស អាយុ៤១ ឆ្នាំ មុខរបរ ជាប្រធានក្រុមប្រឹក្សាភិបាល និងជាម្ចាស់ក្រុមហ៊ុនពិភពដីមាសអ៊ិនវេសម៉ិនឯ.ក ស្នាក់នៅផ្ទះលេខ៥១ដេ ផ្លូវបេតុង ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ (ជាប់ចោទពីបទ.ឆបោក មានស្ថានទម្ងន់ទោស “ជាក្រុមមានការចាត់តាំង”) តាមបញ្ញត្តិមាត្រា ៣៨០ នៃក្រមព្រហ្មទណ្ឌ ។

អង្គរក្ស ៥ នាក់ទៀត ជាប់ចោទពីបទ.ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមបញ្ញត្តិមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ​ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post