header ads

Sponsor

មានការភ្ញាក់ផ្អើលជាខ្លាំងខណៈថ្មីៗនេះមានគណនីយហ្វេសប៊ុកមួយបានបង្ហាញការកើតទុក្ខមិនសុខចិត្តក្រោយ បាននាំសាច់ញាតិទៅទិញដីរបស់អតីតតារាសម្តែង យុត្ថារ៉ា ឆានី តែមិនទទួលបានដីបើទោះបានបង់រំលោះទឹកប្រាក់ដល់លោក យុត្ថារ៉ា ឆានី បានជាង២ម៉ឺនដុល្លារហើយក្តី ។

ស្ត្រីម្នាក់ដែលមានគណនីយហ្វេសប៊ុកឈ្មោះថា Seng Kim បានបង្ហោះសាររៀបរាប់នៅក្នុងថ្ងៃទី ១៣នេះថា «ខំទុកចិត្ត និង ស្រលាញ់idol តាំងពីក្មេង ក៏នាំបងស្រីទៅទិញដី របស់idol

-បង់រំលោះបានជាង2មឺនដុល្លា ប៉ុន្តែបែជាអត់មានដីទៅវិញ ដីដែលបានបង់នោះ ត្រូវគេព័ទ្ធរបងយកទៅវិញ

--ចាំidol ដោះស្រាយក៏មិនឃើញសុំតែលុយដើមវិញឬ ដូរដីផ្សេងក៏បាន ប៉ុន្តែអត់មានដំណោះស្រាយ អោយចាំហើយចាំទៀត

-សូមបងប្អូនជួយស៊ារអោយ លោកពូ យុទ្ធតារាឆានី បានឃើញផង

---បងខ្ញុំខំប្រឹងធ្វើការណាស់ដើម្បីយកលុយទៅបង់អោយលោកពូរាល់ខែ មិនដែលយឺត សូម្បី1ថ្ងៃ

--សូមបងប្អូនជួយស៊ារអោយគាត់ឃើញផង»។

មិនត្រឹមតែបង្ហោះសារទេគណនីយនេះថែមទាំងបង្ហាញរូបភាពក៏ដូចជាកិច្ចសន្យាជាភស្តុតាងភ្ជាប់មកជាមួយ។ ដីដែលខ្លួនបានបង់រំលោះនេះមានទីតាំងនៅក្នុងខណ្ឌកំបូល ដែលមានតម្លៃពេញចំនួន ៣៩៣០០ដុល្លារ។ដ្បិតមានការបង្ហោះសារជាសាធារណៈពីម្ចាស់គណនីយមួយនេះ ក្តី តែគេមិនទាន់ឃើញអតីតតារាសម្តែង យុត្ថារ៉ា ឆានី ចេញមុខបកស្រាយចំពោះរឿងនេះនៅឡើយទេ ។ គួរបញ្ជាក់ថាសព្វថ្ងៃលោក យុត្ថារ៉ា ឆានី ក៏ជាអ្នករកស៊ីផ្នែកអចលនទ្រព្យម្នាក់ដែរ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post