header ads

Sponsor

មានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីថ្មីៗនេះគេបានឃើញតារាចម្រៀង ខេមរៈ សិរីមន្ត បានហៅខ្លួនឯងថាអ្នកចម្រៀងមិនល្បី  ។នេះជាលើកដំបូងដែលគេបានឃើញតារាចម្រៀងដែលមានងារជាឧកញ៉ារូបនេះហៅខ្លួនបែបនេះ តែគេមិនច្បាស់ថាការប្រើពាក្យរបស់លោកជាការឌឺ ដងដល់អ្នករិះគន់នាពេលកន្លងមកឬបែបណាឡើយ។

ខេមរៈ សិរីមន្ត បានបង្ហាញវត្តមាននៅក្នុងការប្រគំតន្រ្តីមួយរបស់ ម៉ាក់ អ៊ីអ៊ី នៅ មហាព្រឹត្តិការណ៍ប្រគុំតន្ត្រី EEw9 Concert ផ្សារទំនើប K-Mall តាមបណ្តោយផ្លូវវេងស្រេងកាលពីម្សិលមិញនេះដោយមានមហាជនចូលរួមជាច្រើន ។

ក្នុងនោះតារាចម្រៀង ខេមរៈ សិរីមន្ត ក៏ទទួលបានការពេញចិត្តនិងគាំទ្រពីសំណាក់អ្នកទស្សនាដែលភាគច្រើនជាយុវវ័យ ដែលក្នុងនោះក៏មានអ្នកខ្លះបានមកសុំលោកថតរូបយ៉ាងកុះករ ។ អ្វីដែលកត់សម្គាល់ជាមួយនឹងការបង្ហាញវីដេអូដែលមានអ្នកគាំទ្រច្រើននោះក៏ដូចជាអរគុណដល់អ្នកគាំទ្រឧកញ៉ា ខេមរៈ សិរីមន្ត បានបង្ហោះសារដែលមានអត្ថន័យថា«អ្នកចម្រៀងមិនល្បីម្នាក់នេះសូមគោរពអរគុណបងប្អូនពូមីងនឹងក្មួយៗដែលបានមកគាំទ្រខ្ញុំបាទកាលពីយប់មិញចង់ប្រាប់ស្រលាញ់អ្នកទាំងអស់គ្នាពេញបេះដូង»។

ជាមួយនឹងការដាក់ខ្លួនបែបនេះក្រោយពីតារាចម្រៀង ខេមរៈ សិរីមន្ត ទទួលរងព្រនង់រិះគន់ជាបន្តបន្ទាប់ពីសំណាក់មហាជនក្រោយពីតារាចម្រៀងរូបនេះបានបង្ហាញវត្តមាននៅក្នុងទ្រនំថ្មីនឹងបានចេញមុខការពារមេជាហូរហែ។អ្វីដែលកត់សម្គាល់មានការចូលខមិនជាច្រើនដល់ ខេមរៈ សិរីមន្ត ពីសំណាក់អ្នកលេងបណ្តាញសង្គមថា«ពូអត់ល្បីតើអ្នកណាល្បីវិញចិង» «កុំដាក់ខ្លួនពេក» «មិនល្បីយ៉ាងម៉េច ពិតជាដាក់ខ្លួនណាស់បង ល្បីឡើងកក្រើកហើយណឹងយូរឆ្នាំ»។

ខេមរៈ សិរីមន្ត ជាតារាចម្រៀងដែលឈរនៅក្នុងលំដាប់Grade A  ប៉ុន្តែចុងក្រោយនេះលោកហាក់ធ្លាក់កូដបន្តិចក្រោយទទួលរងការរិះគន់ពីសំណាក់មហាជន។ ប៉ុន្តែយ៉ាងណាគេមិនច្បាស់ថាតើការដាក់ខ្លួនរបស់លោកជាការឌឺដងដល់មហាជនឬបែបណានោះឡើយ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post