header ads

Sponsor

ក្រោយពីចាកចេញទៅរស់នៅប្រទេសម៉ាឡេស៊ីកាលពីអំឡុងឆ្នាំ ២០២២គ្រូភាសាអង់គ្លេស Michael Strahan បានបង្ហោះសារវាយប្រហារមកលើប្រទេសកម្ពុជាជាបន្តបន្ទាប់។

ជាក់ស្តែងថ្មីៗនេះបុរសរូបនេះបាននិយាយថាប្រាសាទអង្គរវត្តជារបស់ប្រទេសថៃហើយនំបញ្ចុករបស់ខ្មែរជាប្រភេទហ្វឺរបស់វៀតណាម ជាដើម។

ជឿជាក់ថាអ្នកលេងបណ្តាញសង្គមពិតជាបានស្គាល់បុរសម្នាក់ដែលមានឈ្មោះថា Michael Strahan ជាគ្រូបង្រៀនភាសាអង់គ្លេសនៅសាលាឯកជន មួយនៅក្នុងប្រទេសកម្ពុជាជាច្រើនឆ្នាំ ។ ប៉ុន្តែក្រោយពីមានរឿងអាស្រូវបុរសបរទេសរូបនេះក៏បានភៀសខ្លួនទៅរស់នៅប្រទេសម៉ាឡេស៊ី ។

អ្វីដែលកត់សម្គាល់ក្រោយពីបានទៅរស់នៅស្រុកកំណើតវិញគ្រូ Michael តែងបង្ហោះសារ វាយប្រហារមកលើប្រទេសខ្មែរជាហូរហែរទាំងដែលកន្លងមកបុរសបរទេសរូបនេះធ្លាប់បញ្ជាក់ថាខ្លួនស្រឡាញ់ប្រទេសកម្ពុជា ។

ជាក់ស្តែងថ្មីៗនេះបុរសបរទេសរូបនេះបាននិយាយថា« ប្រាសាទអង្គរវត្តជារបស់ថៃ នំបញ្ចុករបស់ខ្មែរជាប្រភេទហ្វឺរបស់វៀតណាម និងជាចុងក្រោយថានារីថៃ និងវៀតណាមស្អាតជាងនារីខ្មែរដាច់»។

គួរបញ្ជាក់ផងថាកាលពីពេលថ្មីៗ គ្រូ Michael បានយល់ស្រប ទៅនឹងអ្វីដែល Youtuber Uncle Roger និយាយចំអកពីម្ហូបរបស់ខ្មែរ ។ អ្វីដែលចាប់អារម្មណ៍កាលរស់នៅស្រុកខ្មែរ បុរសរូបនេះក៏ធ្លាប់ចូលរួមនៅក្នុងកម្មវិធីទូរទស្សន៍មួយដោយបាននិយាយថាស្រឡាញ់ប្រ ទេសខ្មែរវប្បធម៌ខ្មែរ ជាពិសេសប្រទេសខ្មែរមានម្ហូបឆ្ងាញ់ទៀតផង ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post