header ads

Sponsor

មានការចាប់អារម្មណ៍ជាខ្លាំងដោយថ្មីៗនេះមានការទម្លាយរូបថតរបស់អ្នកស្រី ធីម វិជ្ជរ៉ា ជាម្តាយរបស់លោក បឺត សំរេច ជាសាធារណៈពីលោកអ៊ំម្នាក់ដែលធ្លាប់ស្គាល់អ្នកស្រី ។ ក្រោយរូបភាពនេះបានចែកចាយតាមបណ្តាញសង្គមក៏មានការគាំទ្រ ហើយខ្លះទៀតក៏បានសម្តែងការងឿងឆ្ងល់ថាហេតុអ្វីរូបភាពនេះទើបទម្លាយនៅពេលនេះ ?

សព្វថ្ងៃលោក បឺត សំរេច កំពុងមមាញឹកនៅក្នុងអាជីពសិល្បៈជាបន្តបន្ទាប់ដោយទទួលបានការគាំទ្រនិងស្រឡាញ់ពីសំណាក់មហាជនមួយភាគធំ ។ ខណៈមហាជនខ្លះក៏នៅតែបង្ហាញអារម្មណ៍ស្រពិចស្រពិលនៅឡើយស្របអ្នកស្រាវជ្រាវមួយរូបកំពុងធ្វើដំណើរទៅប្រទេសឡាវ ដើម្បីស្រាវជ្រាវពីប្រវត្តិម្តាយរបស់អតីតកីឡាប្រដាល់វ័យ ៤៩ឆ្នាំរូបនេះ។

អ្វីដែលកត់សម្គាល់ថ្មីៗនេះលោកអ៊ំម្នាក់ដែលមានឈ្មោះថា អាង ប៊ុនថន ធ្លាប់ត្រូវបានអ្នកស្រី ធីម វិជ្ជរ៉ា ព្យាបាល របួសកាលលោកត្រូវរបួសនាសម័យនោះបានទម្លាយរូបភាពស្រ្តីម្នាក់ដែលអះអាងថាជាអ្នកស្រី ធីម វិជ្ជរ៉ា ដែលមានទំនាក់ទំនងស្នេហាជាមួយអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត

ការបង្ហាញរូបភាពរបស់អ្នកស្រី ធីម វិជ្ជរ៉ា ក៏ត្រូវបានអ្នកលេងបណ្តាញសង្គមខ្លះសម្តែងការជឿជាក់ តែខ្លះទៀតបែរជាយល់ថារឿងនេះដូចមានការរៀបចំព្រោះរាប់ខែហើយទើបយកមកបង្ហាញ ។

ទោះជាយ៉ាងណាក្តី លោកអ៊ំរូបនោះបានបញ្ជាក់ថាលោកអ៊ំ ទើបរកឃើញរូបភាពរបស់អ្នកស្រី ធីម វិជ្ជរ៉ា ដោយចៃដន្យ ។ ដ្បិតមានរឿងរ៉ាវជាច្រើនត្រូវបានលាតត្រដាងជាបន្តបន្ទាប់ តែបើគេ ក្រឡេកមើលក្រុមគ្រួសាររបស់លោកយាយ ខាវ ថងញ៉ុត ជាភរិយារបស់អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត នៅតែរក្សាភាពស្ងប់ស្ងាត់ជាធម្មតា ខណៈមានទស្សនៈខ្លះលើកឡើងថាសប្បុរជនគួរមានការចាប់អារម្មណ៍ចំពោះលោកយាយខ្លះទៅព្រោះលោកយាយក៏មានវ័យចាស់ជរា ហើយ ជីវភាពទៀតសោតក៏មិនធូរធារនោះដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post