header ads

Sponsor

ជេីងខ្លាំង​បេីក​ Pass App បញ្ច្រាស់ទិសដៅ​ចរាចរណ៍​ហើយ​គំរាមកំហែង​ប្រជាពលរដ្ឋ​នោះ​ពេល​នេះ​ សមត្ថកិច្ច​នគរបាល​ខេត្ត​កណ្ដាល​ ឃាត់ខ្លួន​បានហើយ​នៅ​ស្រុក​ខ្សាច់កណ្ដាល​ ។

នេះបើតាមការបញ្ជាក់ពីលោកឧត្ដមសេនីយ៍​ទោ​ ឈឿន​ សុចិត្រ​ ស្នងការ​នគរបាល​ខេត្ត​កណ្ដាល​ នៅយប់ថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៣នេះ។​

លោកស្នងការបានបន្ថែមឱ្យដឹងថា ពេល​នេះ​សមត្ថកិច្ច​នគរបាល​ខេត្ត​កណ្ដាល​កំពុង​រៀបចំ​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់​ការ​បន្ត​ ដោយហេតុ​ការ​ណ៍នេះ​កេីតឡេីង​នៅ​រាជធានី​ភ្នំពេញ​ ។

សូមជម្រាបជូនថា មុខសញ្ញាជាម្ចាស់ម៉ូតូកង់បីឥណ្ឌា រួមទាំងម៉ូតូកង់បីឥណ្ឌា ដែលបំពានច្បាប់ចរាចរណ៍ ដែលមានអ្នកបើកបរឈ្មោះ កែ ឃឹម អាយុ៤៧ ឆ្នាំ មានទីលំនៅ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post