header ads

Sponsor

មានការភ្ញាក់ផ្អើលជាខ្លាំងដោយថ្មីៗនេះគេបានឃើញបុរសម្នាក់បានយកទង់ជាតិដែលជានិមិត្តរូបតំណាងប្រទេសកម្ពុជាមកក្រាលទ្រាប់ជ្រុញដែលខ្លួនកំពុងធ្វើម្ហូបធ្វើព្រងើយ។

ទង្វើរបស់បុរសម្នាក់នេះចាត់ទុកជាការប្រមាថដល់ប្រទេសរបស់ខ្លួនយ៉ាងធ្ងន់ធ្ងរដែលមិនគួរអត់អោនបាន។

យោងតាមវីដេអូប្រមាណជាជិតពីរនាទីដែលបានបង្ហាញពីសកម្មភាពបុរសវ័យចំណាស់ម្នាក់កំពុងចិញ្រ្ចាំប្រហុក តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះបុរសម្នាក់នេះបានយកទង់ជាតិរបស់ខ្មែរមកធ្វើជាក្រណាត់សម្រាប់ទ្រាប់ជ្រុញធ្វើម្ហូប។

គេមិនបានដឹងថាតើការធ្វើបែបនេះជាកំហុ សអចេតនា ឬក៏ចង់ល្បីនោះទេ ព្រោះនរណាក៏ដឹងដែរថាទង់ជាតិគឺនិមិត្តរូបតំណាងឱ្យប្រទេសជាតិដែលមិនគួរនឹងយកមកជាន់ឈ្លីឬប្រមាថនៅក្នុងសកម្មភាពបែបនេះឡើយ ។ វីដេអូមួយនេះក៏ទទួលបានការរិះគន់ពីសំណាក់មហាជនជាច្រើន។

បើតាមប្រភពខ្លះបានលើកឡើងថាវីដេអូនេះត្រូវបានថតចេញពីក្នុងបរិវេណវិទ្យាល័យជ័យសែន ដែលស្ថិតក្នុងស្រុកជ័យសែន ខេត្តព្រះវិហារ ហើយបុគ្កលដែលបានប្រព្រឹត្តទង្វើនេះក៏ជាអ្នកដែលមានចំណេះដឹងម្នាក់ដែរ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post