header ads

Sponsor

មិនធ្លាប់មានព័ត៌មានរៀបការឬបង្ហាញមុខគូស្នេហ៍ជាសាធារណៈទេតែស្ងាត់ៗតារាចម្រៀងមាឌធំដំបងលោក ទិត្យ វិច្ឆិកា បានបង្ហាញមុខកូនស្រីតូចដែលគួរឱ្យស្រឡាញ់ម្នាក់ធ្វើឱ្យមិត្តភក្តិ ក្នុងនិងក្រៅសិល្បៈចូលរួមអបអរចំពោះសមាជិកដំបូងរបស់លោកគ្រប់គ្នា ។

គួររំឮកថាលោក ទិត្យ វិច្ឆិកា ធ្លាប់ជាតារាចម្រៀងដែលមានឈ្មោះបោះសំឡេងកាលពីជាង ១០ឆ្នាំមុន ដែលភាគច្រើនមហាជនស្គាល់លោកតាមរយៈបទ «ជិះទូកលេងនិងបង» «អង្វរ»និងបទ «សុរិយាអស្តង្គត« ជាដើម ។

ប៉ុន្តែសម្រាប់សព្វថ្ងៃយូរៗម្តងទើបគេឃើញលោក ទិត្យ វិច្ឆិកា បង្ហាញវត្តមាននៅក្នុងកម្មវិធីនានារបស់ស្ថានីយទូរទស្សន៍ ។ អ្វីដែលកត់សម្គាល់ថ្មីៗនេះលោក ទិត្យ វិច្ឆិកា បានបង្ហាញរូបភាពក្មេងស្រីតូចម្នាក់ដែលមានមុខមាត់គួរឱ្យស្រឡាញ់ ដោយភ្ជាប់សារខ្លីពោរពេញទៅដោយក្តីសុខថា «បេះដូងប៉ា»ដែលធ្វើឱ្យគេសន្និដ្ឋានថាទារិកាដ៏គួរឱ្យស្រឡាញ់រូបនេះជាកូនស្រីរបស់លោក ។

ជាមួយនឹងសមាជិកដំបូងរបស់លោក ទិត្យ វិច្ឆិកា ក៏ទទួលបានការចូលរួមត្រេកអរនិងជូនពរពី សំណាក់មិត្តភក្តិក្នុងនិងក្រៅសិល្បៈជាច្រើន ។ ដ្បិតបង្ហាញមុខកូនស្រីក៏ពិតមែន តែលោក ទិត្យ វិច្ឆិកា មិនបានបង្ហាញមុខគូស្នេហ៍របស់លោកឱ្យមហាជនបានឃើញឡើយ ។

គេចាំបានថាក្រោយពីជួបស្នេហ៍មិនសមប្រកបមកគេមិនដែលឃើញលោក ទិត្យ វិច្ឆិកា បណ្តើរដៃគូថ្មីឱ្យមហាជនបានឃើញទេ តែសំងំៗលោកទទួលបានចំណងដៃកូនស្រីដែលគួរឱ្យស្រឡាញ់ ម្នាក់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post