header ads

Sponsor

ក្រោយពីសម្ពោធជំនួញថ្មីមិនទាន់បានប៉ុន្មានថ្ងៃផងតារាចម្រៀងពហុជំនាញ ខាត់ សុឃីម និងលោកបញ្ញា ជាស្វាមីបានបណ្តើរគ្នាទៅផ្អែមស្នេហ៍នៅប្រទេសជឿនលឿនសហរដ្ឋអាមេរិក រយៈពេលប្រមាណជាបីសប្តាហ៍ ។

បើតាមការលើកឡើងពីសំណាក់ ខាត់ ស្រីវង ជាប្អូនស្រី បានឱ្យដឹងថា សម្រាប់ការមកលើកនេះគឺបងស្រីរបស់ខ្លួននិងស្វាមីមកលេងកម្សាន្តជាលក្ខណៈឯកជនមិនមែនមកច្រៀងនោះទេ ។

ពេលនេះតារាចម្រៀង ខាត់ សុឃីម និងលោក អ៊ិន សុបញ្ញា ជាស្វាមីបានទៅដល់សហរដ្ឋអាមរិកដោយសុវត្ថិភាព ។សម្រាប់ការធ្វើដំណើរលើកនេះជាលក្ខណៈលំហែកាយមិនមែនជាការទៅសម្តែងដូចមុនៗឡើយ ។

សម្រាប់ការធ្វើដំណើរនៅក្នុងខែនេះគឺសំបុត្រយន្តហោះមានតម្លៃថ្លៃគួរសម តែ ខាត់ សុឃីម និងស្វាមីក្មេងមិនខ្លាចក្នុងការចំណាយឡើយព្រោះពេលនេះអ្នកនាងក៏ត្រូវបានគេមើលឃើញថាកំពុងមានជីវភាពល្អប្រសើរក្រោយពីបានដោះខ្លួនពីបំណុ លក្បែរលានដុល្លារនាពេលកន្លងមក។

តារាពហុជំនាញខាត់ សុឃីម ទទួលបានការលាន់មាត់សរសើរពីសំណាក់មហាជនទាំងក្នុងនិងក្រៅសិល្បៈក្រោយអ្នកនាងបានរើខ្លួនរួចពីបំណុលខ្ទង់លានដុល្លារនាពេលកន្លងមកហើយកាលពីប៉ុន្មានថ្ងៃមុននេះអ្នកនាងនិងស្វាមីក៏ទើបនឹងបើកសម្ពោធក្រុមហ៊ុនចាចា លក់ គ្រឿងសង្ហារឹមផងដែរ។

ដ្បិតមិនបានបង្ហើបពីដើមទុននៅក្នុងការបើកមុខរបរមួយនេះក៏ពិតមែន តែ ខាត់ សុឃីម បានឱ្យដឹងថាចំពោះរបរថ្មីនេះគឺអ្នកនាងមានដៃគូសហការដែលជាមិត្តភក្តិស្វាមីនាង។

អ្វីដែលចាប់អារម្មណ៍មិនត្រឹមតែរួចខ្លួនពីបំណុលជាច្រើនម៉ឺនដុល្លារប៉ុណ្ណោះទេសព្វថ្ងៃ ខាត់ សុឃីម ក៏មានជំនួញនៅក្នុងដៃជាច្រើនដែលមានដូចជាលក់ដីឡូតិ៍ លក់ផលិតលរក្សាសម្រស់ និងក្រុមហ៊ុនចាចា លក់គ្រឿងសង្ហារឹម ដែលទើបបើកសម្ពោធនេះតែម្តង ។ទោះមានរបរច្រើនដែលកំពុងតែកាក់កបក្តី តែតារាពហុជំនាញវ័យជាង ៤០ឆ្នាំរូបនេះនៅតែបន្តអាជីពសិល្បៈដដែ លដោយមិនមានបំណងបោះបង់នោះទេ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post