header ads

Sponsor

ជុំវិញនឹងរឿងលោកមេធាវីចតរថយន្តបិទផ្លូវលើផ្លូវសាធារណៈនៅសង្កាត់ស្ទឹងមានជ័យ១ ពលរដ្ឋព្យាយាមដោះស្រាយ តែនៅតែមិនបានផល បើទោះប្ដឹងដល់អាជ្ញាធរមូលដ្ឋាន រហូតប្ដឹងដល់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាក្ដី ទាល់តម្រិះពលរដ្ឋសម្រេចប្ដឹងមករដ្ឋមន្ត្រីក្រសួងព័ត៌មានវិញ តែប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយឃើញការផ្សព្វផ្សាយ លោកអភិបាលខណ្ឌចូលមកឆ្លើយតបតែម្ដង។

តាមរយៈសារបង្ហោះលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាននៅព្រឹកថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២៣នេះ មានខ្លឹមសារថា៖ សូមគោរពជម្រាបដល់លោកអ៊ំរដ្ឋមន្ត្រីនៃក្រសួងពត៌មានជាទីគោរព! សូមលោកអ៊ំមេត្តាជួយអន្តរាគមន៍ក៏ដូចជាជួយផ្សព្វផ្សាយពីបញ្ហានេះអោយបានជ្រាបដល់ប្រធានទីស្តីការគណៈមេធាវីផងលោកអ៊ុំ🙏😥

ការរៀបរាប់ពីបញ្ហារបស់ប្រិយមិត្តដែលផ្ញើជូនរដ្ឋមន្ត្រីក្រសួងព័ត៌មានយ៉ាងដូច្នេះថា៖ «នាងខ្ញុំរស់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ មានការពិបាករស់នៅចេញចូលធ្វើដំណើរណាស់ ដោយសាតែឡានរបស់មេធាវីនៅក្បែផ្ទះក្មួយយកមកសំចតចោលបិទផ្លូវជិត ក្មួយបានដោះស្រាយនិយាយផ្ទាល់ជាមួយគាត់ហើយ រួចបានប្តឹងទៅដល់អាជ្ញាធរមូលដ្ឋានជាច្រើនលើកច្រើនសារមកហើយ រហូតបានបន្តដាក់ពាក្យបណ្តឹងទៅកាន់ទីស្តីការគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាក៏រួចហើយដែរ!!!»

«តែបញ្ហារឿងឡានមេធាវីរូបនេះ គាត់នៅតែដាក់ដដែលដោយពុំខ្វល់ពីច្បាប់ដោះស្រាយឡើយ😥 បើគាត់ដាក់ម្តងម្កាលក៏ឡានគាត់ទុកចោលដល់ម៉ោង៩ ម៉ោង១០ក៏អត់ព្រម យកចេញ ក្មួយជាពលរដ្ឋធម្មតាអស់វិធីសាស្ត្រដោះស្រាយហើយលោកអ៊ំ ទាំងផ្លូវនេះជាផ្លូវសាធារណៈសម្រាប់ធ្វើដំណើរចេញចូលក្នុងភូមិទ្រា។ សូមលោកអ៊ុំមេត្តាអាណិតជួយដល់កូនចៅផង🙏🙏🙏»

ក្រោយពីបានឃើញការផ្សព្វផ្សាយរបស់ឯកឧត្តមខៀវ កាញារីទ្ធ ប៉ុន្មានម៉ោងប៉ុណ្ណោះ ស្រាប់តែលោក ហែម ដារិទ្ធ អភិបាលខណ្ឌមានជ័យ បានទទួលដំណឹងនេះ និងបានចែករំលែកបន្តដោយបានលើកឡើងថា៖ «ខ្ញុំទទួល និងបានឱ្យកម្លាំងជំនាញធ្វើការរឿងនេះ បើនៅតែចឹងទៀតមានតែពឹងដល់លោកព្រះដើម្បីសុំរាជសារ. ..»

លោក ហែម ដារិទ្ធ អភិបាលខណ្ឌមានជ័យ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post