header ads

Sponsor

បើគិតមកដល់ពេលនេះរយៈពេលជិត ៤០ឆ្នាំហើយតារាសម្តែងជើងចាស់លោក លឹម តិចម៉ុង បានប្រឡូកក្នុងអាជីពជាតារាសម្តែង។ ប៉ុន្តែមួយរយៈចុងក្រោយនេះតារាសម្តែងជើងចាស់រូបនេះបានត្អូញថាលោកអត់មានខាងផលិតកម្មណាហៅទេ ពោលក្នុងមួយខែលោកថតតែពីរថ្ងៃប៉ុណ្ណោះ ។

ជឿជាក់ថាមហាជនប្រាកដជាបានស្គាល់សមត្ថភាពនិងទេពកោសល្យសម្តែងរបស់តារាជើងចាស់លោក លឹម តិចម៉ុង ដែលបានចូលរួមសម្តែងជាច្រើនទាំងនៅក្នុងការសម្តែងរឿង ខារ៉ាអូខេ និងស្ប៉តពាណិជ្ជកម្មនានា។

ជាក់ស្តែងកន្លងមកលោកតែងលេចមុខនៅក្នុងរឿងភាគទូរទស្សន៍ជាច្រើនក្នុងតំណែងជាតួឪពុក តែមួយរយៈចុងក្រោយនេះគេមិនសូវឃើញតារាសម្តែងជើងចាស់រូបនេះបង្ហាញវត្តមានឡើយ ។ ដោយមហាជនខ្លះលើកឡើងថាលោកប្រហែលជារវល់ជាមួយនឹងការងារជាមន្ត្រីរាជការទើបបាត់មុខពីការសម្តែងបែបនេះ ។

ប៉ុន្តែយ៉ាងណាតារាសម្តែងយ៉ាងណាតារាសម្តែងលឹម តិចម៉ុង បានបញ្ជាក់ថាលោកស្ងាត់ពីសិល្បៈដោយសារមិនមានគេហៅថតដូចមុនដោយក្នុងមួយខែលោកថតតែពីរថ្ងៃប៉ុណ្ណោះ។មូលហេតុដែលលោ កមិនមានទីផ្សារដូចមុនបែបនេះលោកក៏បានមិនបានដឹងដែរ ។ សម្រាប់លោកឱ្យតែមានគេទាក់ទងលោកទទួលថតជាធម្មតា។

គួរបញ្ជាក់ថាក្រៅពីអាជីពជាតារាសម្តែងលោក លឹម តិចម៉ុង ក៏ជាគ្រូបង្រៀននៅសាលាចតុមុខម្នាក់ដែរ អាចនិយាយថាអាជីពសិល្បៈគឺជាអាជីពទីពីរបន្ទាប់ពីការងារជាគ្រូបង្រៀនរបស់លោក ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post