header ads

Sponsor

ពីមួយថ្ងៃទៅមួយថ្ងៃចំណងស្នេហ៍ភេទដូចគ្នារបស់តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ នាង គន្ធា និងតារាចម្រៀង ម៉ាម៉ា កាន់តែផ្អែមល្ហែម និងស៊ីជម្រៅមិនខុសពីគូស្នេហ៍ភេទផ្ទុយ គ្នាឡើយ។អ្វីដែលចាប់អារម្មណ៍ចំណងស្នេហ៍របស់តារាចម្រៀងវ័យក្មេងទាំងពីរក៏ទទួលបានការគាំទ្រនិងត្រេកអរពីសំណាក់ហ្វេន ហ្វេនជាច្រើន ។

នាង គន្ធា គឺជាអ្នកសិល្បៈមួយរូបដែលមានភាពក្លាហាននៅក្នុងការបើកបង្ហាញទំនាក់ទំនងស្នេហាភេទដូចគ្នា ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះចំណងស្នេហ៍របស់អ្នកទាំងពីរក៏ទទួលបានការដឹងឮពីសំណាក់ចាស់ទុំទាំងសងខាង ។ សូម្បីអ្នកគាំទ្រក៏ពេញចិត្តចំពោះទំនាក់ទំនងរបស់ពួកគេទាំងពីរដែរ ។

មិនមែនមានតែតារាចម្រៀង នាង គន្ធា ទេ អ្នកសិល្បៈមួយចំនួនក៏បានជ្រើសរើសជីវិតស្នេហាដូចតារាចម្រៀង នាង គន្ធា ហើយពួកគេក៏កំពុងរស់នៅយ៉ាងមានក្តីសុខដែលអ្នកខ្លះថែមទាំងបានសម្រេចយកកូនដើម្បីបំពេញភាពកក់ក្តៅនៅក្នុងជីវិតគូរបស់ពួកគេថែមទៀតផង ។

នាង គន្ធា ក៏ជាតារាចម្រៀងម្នាក់ដែលមានប្រជាប្រិយភាពនៅក្នុងផលិតកម្មសាន់ដេហើយអ្វីដែលគួរឱ្យសរសើរនោះតារាចម្រៀងដែលមានដើមកំណើតមកពីខេត្តបាត់ដំបងរូបនេះមិនដែលពើបប្រទះរឿងអាស្រូវអ្វីឡើយក្រោយពីបានប្រឡូកនៅក្នុងអាជីពសិល្បៈជាច្រើនឆ្នាំ ។

អ្វីដែលកត់សម្គាល់ចូលប្រឡូកក្នុងសិល្បៈច្រើនឆ្នាំ នាង គន្ធា បានកែប្រែជីវភាពរបស់ខ្លួនធូរធារជាងមុនហើយរូបសម្ជស្សក៏ស្រស់ស្អាតប្លែកជាងមុនដែរ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post