header ads

Sponsor

មានការភ្ញាក់ផ្អើលជាខ្លាំងដោយថ្មីៗនេះមានគណនីយយហ្វេសប៊ុកមួយដែលជាសាច់ញាតិខាងម្តាយរបស់បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានចេញមុខច្រានចោលក្រោយបវរកញ្ញារូបនេះបាននិយាយជាសាធារណៈថា នាងមានតែឪពុកដែលតស៊ូចិញ្ចឹមតាំងពីអាយុបីខែមកម្លេះ។ នេះជាសារខ្លះៗដែលគណនីយនោះបានបង្ហាញថា«អត់ទាន់ល្បីទាក់ទងជាមួយម្ដាយរហូត ដល់ពេលល្បីបិទម្ដាយចោល...»ហើយសព្វថ្ងៃ ម្តាយរបស់ស្រីស្អាត ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏កំពុងមានជំងឺធ្ងន់សម្រាកនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់ផងដែរ ។

គេចាំបានថានៅក្នុងថ្ងៃប្រកួតផ្តាច់ព្រ័ត្រ MGC 2023 ដែលជាថ្ងៃផ្ទេរមកុដបវរកញ្ញានោះ បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បាននិយាយទាំងទឹកភ្នែកអរគុណដល់លោកឪពុករបស់ខ្លួនដែលបានខិតខំចិញ្ចឹមរូបនាងតាំងពីនាងនៅអាយុបីខែដោយប្រកបរបររត់ម៉ូតូឌុបដៃម្ខាងពររូបនាងបណ្តើរឌុបភ្ញៀវបណ្តើរ ។ ឪពុករបស់នាងតែងសុំទោសនាងដែលចិញ្ចឹមកូនមិនបានល្អ តែយ៉ាងណាក្នុងនាមជាកូននាងពិតជាអរគុណដល់ឪពុកដែលបានតម្រង់និងណែនាំឱ្យដើរផ្លូវល្អនិងមានថ្ងៃនេះ ។ ពេជ្រ វត្តីសារ៉ាវឌ្ឍី ថែមទាំងបាននិយាយនៅក្នុងតិកតុកថានាងមិនដែលមានអារម្មណ៍ខឹងសម្បារអ្វីឡើយនៅពេលគេជេរថាកូនអត់ម៉ែ ព្រោះខ្លួនអត់ម៉ែមែន ។

អ្វីដែលកត់សម្គាល់ជាមួយការលើកឡើងរបស់បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឍ្ឍី ថាខ្លួនអត់ម្តាយនេះគេក៏បានឃើញគណនីយហ្វេសប៊ុកមួយដែលមានឈ្មោះថា Ath Sokreth បានបង្ហោះសារជាបន្តបន្ទាប់អមដោយរូបភាពរបស់ ពេជ្រ វត្តីសារ៉ាវឍ្ឍី កាលនៅក្មេងជាមួយម្តាយដោយបានបង្ហោះសារជាហូរហែរ ថា «បងសរសើរប្អូន អត់ទាន់ល្បីទាក់ទងជាមួយម្ដាយរហូត ដល់ពេលល្បីបិទម្ដាយចោល ម្ដាយអត់ចង់អីបានអីក្រៅពី សេចក្តីស្រឡាញ់្ក កូននោះទេ សូមបកស្រាយឡើងវិញឲ្យម្ដាយស្លាប់ទៅបិទភ្នែកចិត្តផង..........?

សាក្សីមានច្រើនណាស់បើសិនជាប្អូនកុំបកស្រាយបែបខុសអញ្ចឹងគេមិនខ្វល់ពីប្អូនឡើយ តែសូមឱ្យកុំវ៉ៃប្រហារម្ដាយទាំងម្ដាយកំពុងសង្គ្រោះ បន្ទាន់ម្តាយ ដែលជាម្តាយបង្កើត មកDNA ឥឡូវក៏បានដែរ..ស្រីពេជ្រ ឥឡូវម្ដាយនៅរស់ទេកំពុងនៅក្នុងមន្ទីរពេទ្យ.....» «វាហាក់បីដូចជាអយុត្តិធម៌ពេក ហើយចំពោះម្ដាយបង្កើតប្អូនស្រី........ ខ្ញុំមិនចង់បានអីទេសូមឱ្យប្អូនស្រីបកស្រាយឡើងវិញម្ដងទៀតដើម្បីឲ្យមានភាពយុត្តិធម៌ចំពោះម្ដាយបង្កើតដែលកំពុងសង្គ្រោះបន្ទាន់ ........???????»

«ប្អូនស្រីសូមនិយាយឱ្យការពិត នេះទាំងម្ដាយនៅរស់ហើយគាត់កំពុងឈឺធ្ងន់នៅ ក្នុងមន្ទីរពេទ្យសង្គ្រោះ បន្ទាន់ធ្ងន់ទៀត បើប្អូនមិនបាន មកមើលម្ដាយទេហើយ សូមកុំនិយាយអោយម្ដាយមានការឈឺចាប់ ស្លាប់ទៅទាំងបិទភ្នែកមិនចិត្ត អ្វីដែលប្អូននិយាយ ខុសពីការពិតទាំងអស់.......?.... បងប្អូនស្រីបកស្រាយឡើងវិញឲ្យបានត្រឹមត្រូវ........ទាន់ម្តាយរស់នៅ»។

ទោះបីជាការលើកឡើងជាបន្តបន្ទាប់ពីសំណាក់សាច់ញាតិខាងម្តាយក្តី តែគេមិនទាន់ឃើញបវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ចេញមុខបកស្រាយនៅឡើយទេ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post