រហូតមកដល់ពេលនេះបេក្ខនារី សុខុម រចនា ដែលត្រូវបានមហាជនរហស្សនាមថាកញ្ញា 30M Views បានទទួលជោគជ័យទៅវគ្គឡាយសូរជាបន្តទៀត។ ប៉ុន្តែអ្វីដែលកត់សម្គាល់បើទោះរំលងជាច្រើនសប្តាហ៍ តែបេក្ខនារីដែលមានដើមកំណើតមកពីខេត្តបាត់ដំបងរូបនេះនៅតែទទួលរងការខមិនឌឺដងពីសំណាក់មហាជនជាអ្នកលេងបណ្តាញសង្គមជាបន្តបន្ទាប់ ។
សុខុម រចនា បានបង្ហាញវត្តមាននៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវកាលទី 3 វគ្គ Knockouts សប្ដាហ៍ទី 2 កាលពីថ្ងៃទី ២០ យប់មិញនេះ។អ្វីដែលកត់សម្គាល់កូនក្រុមរបស់តារាចម្រៀង ឱក សុគន្ធកញ្ញារូបនេះក៏បានទទួលជោគជ័យទៅវគ្គជាបន្តទៀត ។
កាលពីយប់មិញនេះគេចាប់អារម្មណ៍ឃើញថាសមត្ថភាពរបស់ សុខុម រចនា ក៏មានការប្រែប្រួលល្អជាងមុនដោយក្នុងនោះនាងបានលើកយកបទចម្រៀងដែលមានចំណងជើងថា«ក្រគ្មានកំហុស» មកបកស្រាយឃើញថាទទួលបានការសរសើរពីសំណាក់ខូចទាំងបីដែលមានដូចជា ពេជ្រ សោភា លោក ណុប បាយ៉ារិទ្ធ និង ឆន សុវណ្ណរាជរួមទាំងខូច របស់ខ្លួន ឱក សុគន្ធកញ្ញា ផងដែរ ។
ស្របពេលដែលបេក្ខនារី សុខុម រចនា មានឱកាសឈានទៅវគ្គឡាយសូរបន្តទៀតនោះគេសង្កេតឃើញមានទាំងអ្នកគាំទ្រ និងអ្នករិះគន់ជាច្រើន ។ក្នុងនោះគេសង្កេតឃើញថាអ្នកលេងបណ្តាញសង្គមមួយចំនួននៅតែបន្តហៅនាងថា កញ្ញា30M Views ហើយខ្លះទៀតក៏បានបញ្ចេ ញមតិជាបន្តបន្ទាប់ថា«ច្រៀងពិរោះតែពិរោះបែបច្រៀងលេងតាមភូមិពេលមានកម្មវិធី តែបើរាប់ចូលក្នុងកម្មវិធីប្រកួតមិនសមដល់វគ្គនេះទេ»«សង្ឈឹមថាដល់វគ្គឡាយសូរនឹងធ្លាក់»«ជូនពរអាយដលធ្លាក់វគ្គឡាយសូរ» «បានដល់ឡាយសូរអីណាដែរទេ» «ធ្លាក់ត្រឹមឡាយសូរ Week 1 និង» ។
គេមិនទាន់ដឹងថាតើបេក្ខនារី សុខុម រចនា អាចនឹងវាសនាបែបណា ខណៈអ្នកលេង បណ្តាញសង្គមជាច្រើននៅតែបន្តរំឮករឿងអាស្រូវនិងខមិនផ្លែផ្កាឱ្យរូបនាងជាបន្តបន្ទាប់ ខណៈ ពេលនេះ សុខុម រចនា ក៏មិនបានតបតអ្វីដែរ ៕