header ads

Sponsor

ឯកឧត្តមកិត្តិទេសភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសន្យា និងប្ដេជ្ញាចិត្តថា នឹងប្ដូរផ្ដាច់ដឹកនាំស្ថាប័ននីតិប្រតិបត្តិរបស់ជាតិ ធានាអនុវត្តឱ្យបានសម្រេចជោគជ័យនូវកម្មវិធីនយោបាយ​ ដែលជាការសន្យារបស់គណបក្សប្រជាជនកម្ពុជាជូនដល់ប្រជាជន។

ការប្ដេជ្ញាចិត្តនេះ បន្ទាប់ពីរដ្ឋសភាបានផ្ដល់សេចក្ដីទុកចិត្តជូនឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដើម្បីដឹកនាំសមាសភាពគណៈរដ្ឋមន្ត្រី សម្រាប់នីតិកាលទី ៧។

ឯកឧត្ដមបណ្ឌិត មានប្រសាសន៍បែបនេះថា «ជាមួយគ្នានេះ ក្នុងនាមជាប្រមុខនៃរាជរដ្ឋាភិបាល សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា ខ្ញុំសូមសន្យា និងធ្វើការប្ដេជ្ញាជាឱឡារឹកជូនជនរួមជាតិ ទូទាំងប្រទេសថា ខ្ញុំនឹងប្ដូរផ្ដាច់ដឹកនាំស្ថាប័ននីតិប្រតិ បត្តិរបស់ជាតិ ធានាអនុវត្តឲ្យបានសម្រេចជោគជ័យនូវកម្មវិធីនយោបាយ​ ដែលជាការសន្យារបស់គណបក្សប្រជាជនកម្ពុជា ជូនដល់ប្រជាជន»។

រាជរដ្ឋាភិបាលថ្មី បានបង្កើតឡើងជាផ្លូវការ បន្ទាប់ពីរដ្ឋសភានីតិកាលទី៧ បានផ្តល់សេចក្តីទុកចិត្ត ហើយរសៀលថ្ងៃទី២២ ខែសីហានេះ កិត្តិទេសាភិបាល បណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នឹងដឹកនាំសមាសភាពសមាជិក រាជរដ្ឋាភិបាល ធ្វើពិធីសច្ចាប្រណិធាន នៅព្រះទីនាំងទេវាវិនិច្ឆ័យព្រះបរមរាជវាំង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post