ព្រះសីហនុ ៖ ស្មានតែហៅមកធ្វើការ តែការពិតថៅកែចិនឱ្យមកថ..តស្រា..តសោះ អ្វីដែលហួសចិត្តនឹកស្មានមិនដល់នោះមានទាំងការប្រើប្រាស់គ្រឿងញៀនទៀតផង នៅសណ្ឋាគារអន្តរជាតិ ហ្វឹងហ្សូវ ស្ថិតក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមកដល់ពេលនេះមិនទាន់ឃើញមានចំណាត់ការពីសមត្ថកិច្ចនៅឡើយ។
នេះបើយោងតាមស្ត្រីម្នាក់បានបង្ហោះឱ្យដឹងពីទិដ្ឋភាពផ្ទាល់ គឺកំពុងថតរូបអក្រាតកាយ កាលពីយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។
យោងតាមរយៈហ្វេសប៊ុកឈ្មោះ Pa Pu បានសរសេររៀបរាប់ថា៖ «ជាន់ទី2 បន្ទប់ 8217 ថៅកែចិនហៅមកថ..តស្រា..ត យើងស្មានហៅមកធ្វើការ កុហក់យើង ហើយថាជូនមកផ្ទះ មកដល់ក្រោម មិនជូនទៀត ថ្លៃតាក់សុីក៏មិនអោយ ជួញដូរផ្លូ..វភេ..ទ និងប្រើប្រាស់ គ្រឿ..ងញៀ.នទៀត»។
គណនីដដែលបានបញ្ជាក់ឱ្យដឹងទៀតថា៖ «បញ្ជាក់ តែជាន់ទី2 បន្ទប់ 8217 តែប៉ុន្នោះ ជួយសែ ចាប់វាអោយអស់ទៅ យើងថានេះទឹកដីយើងខ្មែរ វាថាខ្មែរៗទៅ វាខ្លាចអី ចង់សើច វាមកស្រុកយើង មើលងាយប្រទេសយើង -បុគ្គល- សូមសមត្ថកិច្ចជួយចាត់វិធានការលើសណ្ឋាគារនិងលេខបន្ទប់ដែលខ្ញុំនិយាយខាងលើមួយនេះផង»។
ទោះជាយ៉ាងណាក្រោយការបែកធ្លាយរឿងអាស្រូវចេញពីសណ្ឋាគារខាងលើ គេនៅមិនទាន់ឃើញមានចំណាត់ការ របស់សមត្ថកិច្ចនៅក្រុងព្រះសីហនុនៅឡើយទេ ៕