header ads

Sponsor

កណ្តាល ៖ ឪពុកម្ដាយយំបោកខ្លួន ខណៈឃើញកូនៗស្រីដែលកំពុងពេញស្រលាញ់ ត្រូវបាត់បង់ជីវិតទាំងវ័យក្មេងរហូតដល់ទៅ៣នាក់ ក្នុងហេតុការណ៍លង់ទឹកទំនប់១៩លូតាប្រាក់ ដោយឃើញមិត្តភក្តិម្នាក់លង់ ស្រាប់តែ២នាក់ទៀតស្ទុះទៅជួយក៏ត្រូវលង់ទៅជាមួយគ្នាដែរ។

ហេតុការណ៍ខាងលើនេះ កើតឡើងនៅវេលាម៉ោង ១៥និង៣០នាទីថ្ងៃទី២២ខែសីហាឆ្នាំ២០២៣ នៅចំណុច ប្រលាយ ១៩លូតាប្រាក់ ដែលស្ថឹតក្នុងភូមិប្រធាតុ(ក) សង្កាត់ព្រែកស្តី ក្រុងសំពៅពូន ខេត្តកណ្តាល ។ 

បើតាមលោកវរសេនីយ៏ឯក ឈិន ជីឈួន អធិការនគរបាលក្រុងសំពៅពូន បានឱ្យដឹងថា  ជនរងគ្រោះលង់ទឹកស្លាប់មានចំនួនបីនាក់៖

ទី១-ឈ្មោះ កែវ ចាន់សុម៉ាលី ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិត្របែកពក ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល

ទី២-ឈ្មោះ មី ឆេងហ៊ង ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅ ភូមិកំពង់កុង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល

ទី៣-ឈ្មោះ ម៉ង់ លីណា ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិក្បាលដំរីក្រោម ឃុំកំពង់កុង ស្រុកកោះធំ ខេត្ដកណ្ដាល ។

លោកអធិការបានបញ្ជាក់បន្ថែមថា នៅវេលាកើតហេតុខាងលើជនរងគ្រោះ និងមិត្តភក្តិដែលរៀនថ្នាក់ជាមួយគ្នា ប្រហែល១០នាក់ បានមកលេងទឹកនៅចំណុចកើតហេតុខាងលើ ដល់ម៉ោង២ជាង បានអង្គុយលេងហើយក៏ចុះងូតទឹក មួយសន្ទុះក្រោយមកឈ្មោះ មី ឆេងហ៊ង លង់ទឹកមុន  ពេលនោះឈ្មោះ កែវ ចាន់សុម៉ាលី  ឈ្មោះបាន សុខនី  ឈ្មោះម៉ង់ លីណា ហែលទៅជួយក៏លង់ទឹកទាំងគ្នាតែម្ដង។

ឃើញដូច្នេះពួកប្រុសៗចេញទូកទៅសង្គ្រោះបានម្នាក់ឈ្មោះ បាន សុខនី  ចំណែតអ្នកទាំង៣ក៏លិចបាត់ទៅក្នុងទឹក  មិត្តភក្តិផ្សេងទៀតក៏បានស្រែកឱ្យគេជួយរកជនរងគ្រោះ ដែលលង់នៅក្នុងទឹក ។

ក្រោយពីបានស្រង់យកសពយុវតីទាំងបីនាក់ឡើងមកលើគោក  សមត្ថកិច្ចជំនាញពិនិត្យទីតាំងកើតហេតុ និងកោសលវិច្ច័យវិទ្យាសាស្ត្រនៃអធិការនគរបាលក្រុងសំពៅពូន  និងលោកគ្រូពេទ្យ បានពិនិត្យឃើញថា សពជនរងគ្រោះ មានល្បាយឈាមហូរចេញតាមមាត់ និងច្រមុះ ក្បាល ដងខ្លួន និងអវៈយវៈពុំមានស្នាកស្នាមអ្វីគួរឱ្យកត់សំគាល់ទេ និងដាក់ការសន្និដ្ឋានថាយុវតីជាជនរងគ្រោះទាំងបីនាក់គឺពិតជាស្លាប់ដោយសារលង់ទឹក ពិតប្រាកដមែន   ហើយក៏បានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post