header ads

Sponsor

ភ្នំពេញ៖ ឧក្រិដ្ឋជនមេខ្លោងគ្រឿងញៀន ដែលក្រុមប្រដាប់អាវុធរំដោះ នៅខេត្តសៀមរាប កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានមកវិញហើយ រួមទាំងមេខ្លោង រៀបចំផែនការរំដោះ និងបក្ខពួក សរុបចំនួន ១១ នាក់ ខណៈសមត្ថកិច្ចកំពុងបន្តតាមចាប់ខ្លួន ក្រុមឧក្រិដ្ឋជន៤នាក់ បន្ថែមទៀត។

មេខ្លោងគ្រឿងញៀន ដែលក្រុមប្រដាប់អាវុធ រំដោះ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ។

បន្ទាប់ពីបើកប្រតិបត្តិការ រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងថៃទី១៧ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ កម្លាំងជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចាប់ខ្លួនឧក្រិដ្ឋជន មេខ្លោងគ្រឿងញៀន ដែលក្រុមប្រដាប់អាវុធរំដោះ និងបក្ខពួកសរុបទាំងអស់ ចំនួន ១១ នាក់ និងតាមចាប់ខ្លួនបក្ខពួក ដែលនៅសេសសល់ជាបន្តទៀត។

នៅព្រឹកថ្ងៃទី២៣ ខែសីហា នេះ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាល ជាតិ បានធ្វើសន្និសីទកាសែត បង្ហាញមុខក្រុមឧក្រិដ្ឋទាំង ១១ នាក់ នៅមន្ទីរប្រឆាំងគ្រឿងញៀន ។

ក្រុមប្រដាប់អាវុធប្លន់ទណ្ឌិត ដែលចាប់ខ្លួន មានដូចជា៖

១. ឈ្មោះ ក្លូអេ យេនរ៉ុង ភេទស្រី ជនជាតិចិន កាន់ប៉ាស្ព័រអាមេរិក
២. ឈ្មោះ ផេង ប្រាសិទ្ធសិទ្ធ (ខ្មែរអាមេរិក)
៣. ឈ្មោះ អុិន ចាន់ធី (ខ្មែរអាមេរិក)
៤. ឈ្មោះ សាវី សាវុធ (ខ្មែរអាមេរិក)
៥. ឈ្មោះ សំ ដេវីដ (ខ្មែរអាមេរិក)
៦. ឈ្មោះ រឹម សុផល (ខ្មែរអាមេរិក)
៧. ឈ្មោះ ហ្វ្រូស សារ៉ាត់ សៀន (ខ្មែរអាមេរិក)
៨. ឈ្មោះ ស៊ឹម សឿន ហៅ ក្លូ
៩. ឈ្មោះ ឆេន យូសេង
១០. ឈ្មោះ អាលសាំម៉ារី សាបាហាម៉ាដ
១១. ឈ្មោះ ចិន សិនហាន (ឧក្រិដ្ឋជនមេខ្លោងគ្រឿងញៀន ដែលក្រុមប្រដាប់អាវុធ រំដោះ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣)។

សូមរម្លឹកថា មនុស្សមួយក្រុម ប្រដាប់ដោយអាវុធគ្រប់ដៃ បានធ្វើសកម្មភាពរំដោះ អ្នកទោសជាឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ដែលតុលាការ ផ្ដន្ទាទោសឱ្យជាប់ ពន្ធនាគារ ជាង ៥០ ឆ្នាំ ខណៈដែលមន្ដ្រីពន្ធនាគារ បញ្ជូនទៅពេទ្យធ្មេញមួយកន្លែង។ ករណីនេះ កើតឡើងកាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ ចំណុចគ្លីនិកធ្មេញ ជុំចិន្តា ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post