header ads

Sponsor

មិនខុសពីមិត្តភក្តិដទៃឡើយក្រៅពីអាជីពសិល្បៈតារារូបស្រស់ ហ្វា​ ហ្វា បានបោះទុនបើកមុខជំនួញថ្មីដែលធ្វើឱ្យតារាស្រីរូបស្រស់ម្នាក់នេះក្លាយជាថៅកែស្រីទាំងវ័យក្មេង ។​ការបន្ថែមមុខរបរថ្មីរបស់តារាស្រីរូបនេះក៏ទទួលបានការអបអរពីសំណាក់មិត្តភក្តិនិងអ្នកគាំទ្រជាច្រើន ដែលធ្វើឱ្យតារាស្រីរូបនេះកាន់តែមានកម្លាំងចិត្ត។

រូបសម្រស់រួមជាមួយសមត្ថភាពនិងភាពក្លាហាននោះបានធ្វើឱ្យតារាស្រី ហ្វា ហ្វា ក្លាយជាអ្នកសិល្បៈដែលមានទីផ្សារការងារខ្ពស់មិនថាការសម្តែងរឿង និងថតផ្សាយផលិតផលនានានោះទេ ។

រយៈពេលប៉ុន្មានឆ្នាំក្នុងអាជីពមួយនេះបើទោះជាឆ្លងកាត់ព្យុះភ្លៀងនិងទទួលរងការរិះគន់ពីសំណាក់មហាជនខ្លះក្តី តែ ហ្វា ហ្វា នៅតែពេញចិត្តជាមួយការងារនេះព្រោះមិនត្រឹមតែធ្វើឱ្យមានឈ្មោះល្បីប៉ុណ្ណោះទេនាងថែមទាំងអាចរកប្រាក់ចំណូលបានច្រើនគួរសមថែមទៀត ។ យ៉ាងណាមិញថ្មីៗនេះស្រីស្រស់ ហ្វា ហ្វា ក៏បានបោះទុនបើកមុខរបរបន្ថែមដែលនឹងបើកសម្ពោធនៅក្នុងពេលដ៏ខ្លីខាងមុខនេះ ។

បើតាមគម្រោង ហ្វា ហ្វា នឹងបើកហាងអាហារនៅក្នុងពេលឆាប់ៗនេះហើយខណៈដែលហាងមួយនេះត្រៀមបើកដំណើរការនោះ ស្រីស្អាតរូបនេះក៏បានអរគុណដល់ខ្លួនឯងដែលរឹងមាំអាចសម្រេចបំណងរបស់ខ្លួនតាមក្តីស្រមៃ ។

អ្វីដែលកត់សម្គាល់ដ្បិតមិនទាន់បើកដំណើរការកន្លែងលក់សាចអាំងបែបកូរ៉េរបស់ខ្លួនក្តី តែ មិនថាមិត្តភក្តិ និងអ្នកគាំទ្រសុទ្ធតែបង្ហាញជំហរជួយគាំទ្រចំពោះមុខរបរថ្មីរបស់នាងគ្រប់គ្នាដែលកាន់តែធ្វើឱ្យ ហ្វា ហ្វា រីករាយនឹងរំពឹងថាជំនួញថ្មីរបស់នាងនឹងទទួលបានការគាំទ្រពីសំណាក់អតិថិជនខ្លាំង ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post