header ads

Sponsor

ជឿជាក់ថាអ្នកលេងបណ្តាញសង្គមពិតជាបានជ្រាបហើយថាលោកជំទាវ ស៊ន សៀវម៉ី ដែលជាកីឡាការិនីជម្រើសជាតិតៃក្វាន់ដូកំពុងរស់នៅយ៉ាងមានក្តីសុខជាមួយស្វាមី និងកូនស្រីជាទីស្រឡាញ់ក្នុងជីវភាពយ៉ាងហ៊ឺហា ។ប៉ុន្តែសុខៗអតីតកីឡាការិនីជម្រើសជាតិរូបនេះបានចេញមុខបង្ហោះសារហាក់បង្ហាញពីជីវិតប្តីប្រពន្ធមិនសមប្រកប តែយ៉ាងណា ស៊ន សៀវម៉ឺ បានចេញមុខបកស្រាយថាមិនមែនជារឿងរបស់ក្រុមគ្រួសារអ្នកនាងឡើយ។

ជារឿយៗលោកជំទាវ ស៊ន សៀវម៉ឺ តែងចែករំលែកនូវរូបភាពស្រស់ស្អាតជាមួយស្វាមីជាអ្នកថតរូបដ៏ចំណាន និងកូនស្រីដ៏ស្រស់ស្អាតនៅលើបណ្តាញសង្គម ។ប៉ុន្តែសុខៗកីឡាការិនីតៃក្វាន់ដូរូបនេះបានបង្ហោះសារដែលមានអត្ថន័យដូចកំពុងអាក់អន់ចិត្តជាមួយដៃគូដោយសារនោះមានអត្ថន័យថា

«ពាក្យថាមេគ្រួសារគឺត្រូវមានទំនួលខុសត្រូវចំពោះប្រពន្ធកូនហើយប្រពន្ធកូនមានសុខឬទុក្ខអាស្រ័យ ទៅលើទង្វើរបស់មេគ្រួសារដែរ ។បើប៉ុណ្ណឹងធ្វើឱ្យប្រពន្ធកូនមិនបានកុំចង់បានសុភមង្គលក្នុងគ្រួសារ»។

សារមួយនេះរបស់កីឡាការិនីតៃក្វាន់ដូ ស៊ន សៀវម៉ឺ បានធ្វើឱ្យហ្វេន ហ្វេន មានការចាប់អារម្មណ៍នឹងគិតថាអ្នកនាងកំពុងមានបញ្ហាក្នុងគ្រួសារ ។ ប៉ុន្តែដើម្បីជៀសវាងការយល់ច្រលំ កីឡាការិនីដែលមានងារជាលោកជំទាវរូបនេះបានចេញមុខបញ្ជាក់ថាមិនមែនជារឿងរបស់គ្រួសារអ្នកនាងទេសូមកុំមានការយល់ច្រឡំដោយសារខឹងពេកទើបភ្លេចបញ្ជាក់ប្រាប់ ។

ការលើកឡើងបែបនេះបានធ្វើឱ្យមហាជនដែលស្រឡាញ់និងចូលចិត្តលោកជំទាវ ស៊ន សៀវម៉ី ធូរចិត្តឡើងវិញហើយខ្លះបានចូលទៅបញ្ចេញមតិបែបលេងសើចថាទាក់ទាញចំណាប់អារម្មណ៍តែម្តង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post