header ads

Sponsor

មានការចាប់អារម្មណ៍ខ្លាំងដោយថ្មីៗនេះបុរសម្នាក់បានចេញមុខនិយាយពីឪពុកម្តាយដែលឱ្យកូនរៀនសាលាថ្លៃៗ តែបែរជាចតរថយន្តអត់សណ្តាប់ធ្នាប់ពេលទៅទទួលកូនដែលលោកយល់ថាចំណុចទាំងនេះគួរកែតម្រូវ ។ ប៉ុន្តែយ៉ាងណាតារាចម្រៀង វ៉ាន់ នីឡា បានចេញមុខលើកឡើងថា ពួកគេទៅយកក្មេងមិនមែនទៅញ៉ែគ្នាទេគួរយោគយល់ផង... ។

បុរសម្នាក់ដែលជាអ្នកលេងបណ្តាញសង្គមដែលមានគណនីយហ្វេសប៊ុកឈ្មោះ Bro Sokpheng បានចេញមុខនិយាយថាលោកឆ្ងល់រាប់ឆ្នាំហើយហេតុអ្វីឪពុកម្តាយដែលមានកូនរៀនសាលាថ្លៃៗពេលដល់ម៉ោងចេញមានឡានទំនើបៗមកចាំកូនហើយជួនកាលឱ្យអង្គរក្សមកយកហើយលោកគ្រាន់តែឆ្ងល់ថាម៉េចចូលចិត្តចតឡានពេញផ្លូវឱ្យក្មេងចេញពីសាលាជិៈឡានលើផ្លូវដែលចតរញ៉េរញ៉ៃអញ្ចឹង?

សួរថាខួរក្បាលកូនខ្លួនឯងដែលរៀនសាលាថ្លៃ តែទទួលបានសកម្មភាពបែបនេះរាល់ថ្ងៃតើថ្ងៃក្រោយទៅកូនហ្នឹងមានខួរក្បាលអភិវឌ្ឍដូចគេដែរអត់ ឬគ្រាន់តែរៀនដើម្បីយកចំណេះដឹងនិងរៀនសាលាថ្លៃ ឬយ៉ាងម៉េច ។ មិនតែប៉ុណ្ណោះលោកបានបញ្ជាក់ថាប្រសិនលោកមានកូនលោកឱ្យរៀនសាលាធម្មតា តែលោកនឹង បង្រៀនកូនពីចំណុចតូចៗនេះព្រោះមនុស្សយើងថ្លៃថ្នូរឬមិនថ្លៃថ្នូរទៅលើអាកប្បកិរិយានិងការប្រព្រឹត្តលោកថាប្រសិនជាអាចគួរជិះឡានក្រុងឬឈប់ល្មមៗទៅកុំឱ្យស្ទះគេពេក។

ការលើកឡើងរបស់ Bro Sokpheng ក៏ទទួលបានការគាំទ្រពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើនដោយម្នាក់ៗបានលើកឡើងស្រដៀងគ្នាថាពួកគេក៏ឆ្ងល់នឹងចង់និយាយបែបនេះយូរមកហើយ។

ប៉ុន្តែជាមួយគ្នានោះគេបានឃើញអតីតតារាចម្រៀងប្រចាំផលិតកម្មហង្សមាសនិងជាប្អូនស្រីរបស់អ្នកនិពន្ធលោក សុខ ជំនោរ បាននិយាយថា«មិនមែនកំហុសឪពុកម្តាយទេ បើសាលាមានកន្លែងចំណតសំរាប់ម៉ែឪចតចាំកូនគេ គេទៅចតហើយ . ហើយមួយទៀតស្រុកខ្មែរយើងអា public transportation នឹងគេអត់និយមប្រើទេ ហើយកូនគេមានដល់អង្គរក្យបើកឡានហើយនៅចង់អោយកូនគេជិះឡានក្រុងទៀត?

ជាក់ស្តែងសាលា AISPP ទីធ្លាគេធំអ្នកចូលយកក្មេងសុទ្ធតែចូលទៅខាងក្នុងទាំងអស់ តែបើសាលាអត់មានទីធ្លាអោយគេចូលចតដល់ក្នងអោយគេទៅចតនៅណា ? យល់ថាចំនុចនេះក៏មិនត្រូវប៉ុន្មានដែលមកចតលើផ្លវសាធារណៈធ្វើអោយស្ទះគេ តែគួរយោគយល់ខ្លះផង គេទៅយកក្មេងមិនមែនទៅញ៉ែគ្នាធ្វើអោយស្ទះផ្លូវនោះទេ»។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post