header ads

Sponsor

មានការចាប់អារម្មណ៍ខ្លាំងក្រោយពេល ចែគេន ដែលគេស្គាល់ថាជាម្ចាស់ហាងកាត់សក់ល្បីមួយកំពុងបង្ហាញក្តីឈឺចាប់ស្រែកសុំយុត្តិធម៌ក្រោយដឹងថាជនបង្កគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឱ្យស្វាមីអ្នកស្រីស្លាប់នោះកំពុងរស់នៅមានសេរីភាពជាធម្មតា ។

ដែលគិតមកដល់ពេលនេះប្រមាណជាជាងបីខែហើយដែលលោក សំ ករុណា ស្វាមីរបស់ ចែគេន បានទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍មួយ ហើយអ្វីដែលធ្វើឱ្យ ចែគេន មិនស្ងប់ចិត្តនោះគឺជនបង្កគ្រោះថ្នាក់ចរាចរណ៍មិនបានទទួលខុសត្រូវចំពោះទង្វើខ្លួនឡើយ។

យ៉ាងណាមិញថ្មីៗនេះ ចែគេន បានបង្ហោះសារថា« នេះគឺជាលើកទីមួយហើយបងប្អូនដែរខ្ញុំលើកម្រាមដៃដប់សុំបងប្អូនជួយ ស៊ែរ ម្នាក់មួយអោយដឹងលឺនឹងដឹង.សហើយនឹងខ្មៅប្តីនាងខ្ញុំបានសា្លប់បីខែ ជិតដល់បុណ្យ 100ថ្ងៃគាត់ហើយបងប្អូន តែខាងក្រុមគ្រួសារខ្ញុំនៅរងចាំដំណឹងដ៏សែនយូរទៅលើជនបង្ករជនបង្ករបានបើកម៉ូតូល្បឿនហើយស្រវឹងឡើងជោគជាំហើយបើកចូលផ្លូវប្តីនាងខ្ញុំដែរកំពុងបើកម៉ូតូធំយឺតៗមកបុកប្តីនាងខ្ញុំស្លាប់ភ្លាមៗហេតុអីបានទៅជាជនបង្ក អោយរួចខ្លួនទៅវិញ ស.ប្រែជាខ្មៅនាងខ្ញុំពិតជាមានការឈឺ.ចាប់ណាស់ (យុត្តិធម៌គឺត្រូវតែមានច្បាប់ស្រុកខ្មែរ )។

សូមបងៗពូៗសម្ថកិច្ចនៅកន្លែងដែរកើត.ហេតុជួយស្រាវជ្រាវម្តងទៀតកោះហៅជន.បង្ករម្តងទៀតដោយសារនាងខ្ញុំនឹងមហាគ្រួរសារនាងខ្ញុំពេលភ្លាមៗពួកខ្ញុំមិនអាចទទួលយកការពិតបាននៅពេលដែរប្តីនាងខ្ញុំស្លាប់ណាមួយត្រូវចាត់ចែងបុណ្យសពទៅតាមប្រពៃណីដូច្នេះហើយនាងខ្ញុំទើបតែដឹងព័ត៌មាននេះនៅថ្ងៃនេះដែរថ្ងៃទី23ខែ8 ឆ្នាំ2023 ជនបង្កមិនចូលខ្លួនតាមតែអំពើចិត្តគាត់មែននាងខ្ញុំជឿលើយុត្តិធម៌នឹងច្បាប់នៅស្រុកខ្ញុំ»។

ការលើកឡើងរបស់ ចែគេន បានធ្វើឱ្យមហាជនជាអ្នកលេងបណ្តាញសង្គមមានការហួសចិត្តនិងសម្តែងការអាណិតអាសូរ តែក៏មិនមានជារឿងចម្លែកដែរ ព្រោះកន្លងមកគេតែងឃើញរឿងបែបនេះកើតមានជាហូរហែតាមរយៈការស្រែកទាមទារយុត្តិធម៌នៅតាមបណ្តាញសង្គម៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post